News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណប្រតិភូក្រុមហ៊ុន iBlooming ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងមន្រ្តីជំនាញមកពីនាយកដ្ឋានពាក់ព័ន្ធ ជាច្រើនរូប។
News(ភ្នំពេញ)នាព្រឹកថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «អត្ថប្រយោជន៍ពីការចូលរួមពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» ដោយមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក-លោកស្រីប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម រួមទាំងលោក-លោកស្រីជាប្រធានសមាគម-សហព័ន្ធ និងលោក-លោកស្រីជាប្រធានក្រុមហ៊ុន/សហគ្រាសវិស័យឯកជនជាច្រើនរូប។ កិច្ចប្រជុំខាងលើ ក្នុងគោលបំណងផ្សព្វផ្សាយពី «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ដោយគ្រោងរៀបចំឡើងចំនួន២៥០-៣០០ស្តង់ រួមមានស្តង់រួមរបស់ក្រសួងពាណិជ្ជកម្ម ស្តង់របស់មន្ទីររាជធានី-ខេត្ត ស្តង់របស់ស្ថានទូតបណ្តាប្រទេសនានា ស្តង់របស់សមាគម-សហព័ន្ធ និងស្តង់របស់ក្រុមហ៊ុនវិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក។ ជាមួយគ្នានេះផងដែរ ពិព័រណ៍ខាងលើក៏គ្រោងរៀបចំកម្មវិធី និងព្រឹត្តិការណ៍អមមួយចំនួនដូចជា៖ វេទិកាពាណិជ្ជកម្មឌីជីថល វេទិកាកិច្ចសហប្រតិបត្តិការឧស្សាហកម្មកម្ពុជា-កូរ៉េ ការធ្វើបទបង្ហាញស្តីពីការត្រៀមខ្លួនសម្រាប់ការនាំចេញ និងការតាំងបង្ហាញផលិតផលឧស្សាហកម្ម ពិធីប្រគល់ពានរង្វាន់ពាណិជ្ជកម្មអេឡិចត្រូនិច និងការប្រគុំតន្រ្តីជាដើម៕
News(វៀងចន្ទន៍, ឡាវ)៖ នាថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៤។
News(វៀងច័ន្ទន៍, ឡាវ)៖ នាថ្ងៃអាទិត្យ ទី៦ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ Latsavong Wanda Vista ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា (SEOM Lead for Cambodia) បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានត្រៀមសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៤ (Prep-SEOM for the 24th AEC Council Meeting)។
Newsបច្ចុប្បន្ននេះ អង្គការ WTO មានសមាជិកចំនួន ១៦៦ ប្រទេស ដែលរួមទាំងប្រទេសទីម័រឡេស្តេរ និងកូម៉ូរ៉ូស ដែលទើបបានចូលជាសមាជិកពេញសិទ្ធិនៅក្នុងឆ្នាំ២០២៤នេះ។