News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារនៃគណៈកម្មការរៀបចំព្រឹត្តិការណ៍ “អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក” ដើម្បីទទួលស្ដាប់របាយការណ៍វឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍ណែនាំ ដោយមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម។
Newsអនុមោទនា ពិធីកាន់បិណ្ឌ១៣ ថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤
News(ភ្នំពេញ)៖ នាល្ងាចថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមពិធីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ១៩៤៩ - ២០២៤ ក្រោមអធិបតីយភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរាជទូតចិនប្រចាំកម្ពុជា។
Newsអនុមោទនា ពិធីកាន់បិណ្ឌ១២ ថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៤ និងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដើម្បីទទួលស្ដាប់របាយការណ៍វឌ្ឍនភាពការងារ និងពិនិត្យលើឯកសារពាក់ព័ន្ធនានាដោយមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម។