News(ភ្នំពេញ)៖ នាព្រឹកថ្ងៃ សុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ និងជាអនុប្រធាន អចិន្ត្រៃយ៍នៃក្រុមការងារព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីតួនាទី និងភារកិច្ចក្រុមការងារព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ និង ប្រព័ន្ធទទួលទូរស័ព្ទសាធារណៈ ១២៦៦ របស់ក្រសួងពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយអំពីតួនាទី និងភារកិច្ចក្រុមការងារព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ និង ប្រព័ន្ធទទួលទូរស័ព្ទសាធារណៈ ១២៦៦ ជូនស្ថាប័ន្ធពាក់ព័ន្ធក្រោមឱវាទក្រសួងពាណិជ្ជកម្ម សំដៅពង្រឹកការផ្សព្វផ្សាយព័ត៌មានលើប្រពន្ធផ្សព្វផ្សាយរបស់ក្រសួងពាណិជ្ជកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ មន្រ្តីជំនាញនៃនាយកដ្ឋានមន្ទីរពិសោធន៍ នាយកដ្ឋានកិច្ចការបច្ចេកទេស និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ បានសហកាជាមួយគណៈកម្មាធិការផ្សារអូឡាំពិក ធ្វើបទបង្ហាញ អំពីខ្លឹមសារប្រកាសលេខ១៩២ ព.ណ.អ.កបប ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម ស្តីពីលក្ខខណ្ឌតម្រូវនៃការដាក់ស្លាកសញ្ញាសម្រាប់ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន ក្នុងគោលបំណងអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់អាជីវករលក់ដូរក្នុងផ្សារចំនួន ១៦រូប ដែលប្រកបអាជីវកម្ម ស្តុកទុក លក់ និងចែកចាយផលិតផលគីមី លក់ជ្រក់ ប្រហិត ខ្ញីហាន់ សណ្តែកបណ្តុះ លត នំបាញ់ឌុក គ្រឿងសមុទ្រ ទាអាំង សាច់អាំង ជាដើម ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។
News(ព្រះវិហារ)៖ នាថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ មន្រ្តីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះវិហារ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត ចុះផ្សព្វផ្សាយនូវចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារ ជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូចំនួន ៣៥០នាក់ ស្ថិតនៅអនុវិទ្យាល័យ ឆែប និងវិទ្យាល័យដូនទន់ នៃខេត្តព្រះវិហារ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយ ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំជំនាញបច្ចេកទេស ពិនិត្យ និងពិភាក្សាបន្តលើ សេចក្តីព្រាងអនុក្រឹត្យស្ដីពីអនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស និងការកំណត់លក្ខណវិនិច្ឆ័យមីក្រូជីវសាស្ត្រ ក្រោមអធិបតីភាព ឯកឧត្តម អុឹង សេរីវិសុទ្ធ អនុប្រធាន និងជាប្រធានក្រុមទី១ នៃក្រុមប្រឹក្សាអ្នកច្បាប់ និង ឯកឧត្តម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត អនុប្រធាន និងជាប្រធានក្រុមទី២ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។