News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឈាង គ្រីស្តុហ្វ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចជំនួបពាណិជ្ជកម្មកម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី ដែលមានការចូលរួមពីអនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំសាធារណរដ្ឋសិង្ហបុរី ម៉ាឡេស៊ី លោកអគ្គនាយករង និងមន្ត្រីតំណាងនាយកដ្ឋានចំណុះឱ្យអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមតាមប្រព័ន្ធវីដេអនឡាញពីបណ្តាក្រុមហ៊ុនវិស័យឯកជនកម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី ជាច្រើនរូប។
News(ស្វាយរៀង)៖ នាថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះ មន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយ ឯកឧត្តម ឃឹម ផល្លី ប្រធានតំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន បានចុះពិនិត្យក្រុមហ៊ុនទើបបង្កើតថ្មីចំនួន២ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (ស្វាយរៀង) ដើម្បីរៀបចំបំពេញឯកសារពាក់ព័ន្ធសម្រាប់ការចុះបញ្ជីក្នុងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម។
Newsនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីជំនាញសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តស្ទឹងត្រែង និងខេត្តសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្ម និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីប្រធានបទខាងលើដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាជីវករ នៅអនុវិទ្យាល័យថាឡាបរិវាត់ ស្ថិតក្នុងស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង សាលារៀនអន្តរទ្វីបអាមេរិកកាំង ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលមានអ្នកចូលរួមសរុបទាំងអស់ចំនួន ២២៧នាក់។
News(វៀងច័ន្ទន៍, ឡាវ) ៖ នាថ្ងៃទី០៩-១២ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៣ (SEOM3/55)។
News(ហ្សឺណែវ ស្វ៊ីស)៖ នាថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងព្រឹត្តិការណ៍អមមហាសន្និបាតលើកទី៦៥ របស់សមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមព្រឹត្តិការណ៍ ស្តីពីនវានុវត្តន៍ ម៉ាកសម្គាល់ភូមិសាស្រ្ត ដើម្បីជម្រុញការអភិវឌ្ឍន៍តំបន់ ដែលរៀបចំដោយរដ្ឋាភិបាលស្វីស និងចូលរួមរៀបចំដោយកម្ពុជា កូឡំប៊ី សាធារណរដ្ឋឆែក បារាំង ហ្រេណាដា ហុងគ្រី អ៊ីតាលី ព័រទុយហ្គាល់ ស្លូវ៉ាគី និងទុយណេស៊ី ដែលចូលរួមថ្លែងសុន្ទរកថាបើកព្រឹត្តិការណ៍អមនេះដោយ ឯកឧត្តម Daran Tan អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងមានអ្នកចូលរួមដោយផ្ទាល់ និងតាមអនឡាញប្រមាណ ១៥០ នាក់។