News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ក្នុងគោលបំណងត្រៀមលក្ខណៈរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២១ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន និងពិព័រណ៍ពិភពលោក ២០២៥ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ ខែមេសា ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន ដោយវត្តមានអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការអន្តរក្រសួង និងឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មជាច្រើនរូប។
Newsសេចក្ដីជូនដំណឹង៖ ការរៀបចំ ពិព័រណ៍ស្បែកជើងអន្តរជាតិឥណ្ឌាលើកទី៨ ចាប់ពីថ្ងៃទី៨-១០ ខែសីហា ឆ្នាំ២០២៤ នៅ Bharat Mandapam, Pragati Maidan, ទីក្រុងញូវដេលី ប្រទេសឥណ្ឌា
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការដាក់លក់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើប និងម៉ាតនានា” ដើម្បីផ្តល់ឱកាសជូនសហគ្រាស និងក្រុមហ៊ុនផលិតគ្រាប់ស្វាយចន្ទីកម្ពុជា បានជួបផ្ទាល់ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាពិសេសផ្សារទំនើប និងម៉ាត ដូចជា៖ អ៊ីអន ម៉ាក្រូ ឡាក់គី ជីបម៉ុង ថៃហួត បាយ័ន ប៊ីកស៊ី តេលា 7-Eleven និង Cambodian Superstore ជាដើម។
News(ភ្នំពេញ)៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ ដារិទ្ឋិ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាអគ្គនាយករងជំរុញពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Chen Xiangdong ប្រធានគណៈកម្មាធិការសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) នៃទីក្រុងយៀកឈីង ខេត្តជីជាំង និងសហការី ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ព្រមទាំងពង្រីកទំនាក់ទំនងរវាងទីក្រុងយៀកឈីង ជាមួយក្រសួងពាណិជ្ជកម្ម។
News(ភំ្នពេញ)៖ នាព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងក្រុមការងារ បានចូលរួមកិច្ចប្រជុំរួមនៃលេខាធិការដ្ឋានក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពីក្រសួង-ស្ថាប័នពាក់ព័ន្ធក្រោមសសរស្តម្ភសហគមន៍អាស៊ានទាំងបី។