News(Manila, the Philippines): On 18-20 August 2026, His Excellency LONG Kemvichet, Director-General of International Trade and Trade Negotiating Committee (TNC) Lead for Cambodia, led the Cambodian delegation to attend the 20th Meeting of the ASEAN–Canada Free Trade Agreement (ACAFTA) negotiations in Manila, the Philippines. The meeting was convened to review and monitor the progress of the working groups, discuss and resolve outstanding issues, review the Work Plan for 2026, and provide overall guidance toward concluding the ACAFTA negotiations within the agreed timeframe.
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានកិច្ចការអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងមន្ត្រីពាក់ព័ន្ធផងដែរ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់នាយកដ្ឋានកិច្ចការអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិ ជាពិសេសការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តការងារក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិនានា ដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ព្រមទាំងពិនិត្យទិសដៅការងារសម្រាប់ការអនុវត្តបន្ត៕
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក អូន រចនា អគ្គនាយកក្រុមហ៊ុន Rachna Eco Energy EV Automotive (Cambodia) Co., Ltd. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងជម្រាបជូនអំពីវឌ្ឍនភាពប្រតិបត្តិការរបស់ក្រុមហ៊ុន និងទិសដៅការងារបន្ត។ ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍លោកអគ្គនាយកក្រុមហ៊ុន និងសហការី ដែលបានចូលជួបពិភាក្សាការងារ និងជម្រាបជូនអំពីសមិទ្ធផលការងារ ដំណើរការប្រតិបត្តិការធុរកិច្ច និងផែនការរបស់ក្រុមហ៊ុន។ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យបរិយាកាសធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង ជាពិសេស កិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញសាមញ្ញកម្ម កិច្ចសម្រួលធុរកិច្ច និងការលើកកម្ពស់ការប្រកួតប្រជែងក្នុងវិស័យធុរកិច្ច។ ជាកិច្ចឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុន បានគូសបញ្ជាក់អំពីផែនការរបស់ក្រុមហ៊ុន ក្នុងការចូលរួមជំរុញការប្រើប្រាស់យានយន្តអគ្គិសនី (EV) ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រការអភិវឌ្ឍថាមពលស្អាត និងថាមពលកកើតឡើងវិញ។ ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពប្រតិបត្តិការដ៏ល្អប្រសើរ និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ក្នុងការចូលរួមអភិវឌ្ឍ និងបង្កើតកាលានុវត្តភាពវិនិយោគក្នុងវិស័យថាមពល និងឧស្សាហកម្មយានយន្តអគ្គិសនីនៅកម្ពុជា ជាពិសេស ការបង្ហាញនូវជំនឿទុកចិត្តរបស់ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាល។ លោកជំទាវរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការបន្តផ្តល់កិច្ចសម្រួល និងគាំទ្រដល់ប្រតិបត្តិការធុរកិច្ចរបស់វិស័យឯកជននៅកម្ពុជា។
Newsសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជូនចំពោះដួងវិញ្ញាណក្ខន្ធ លោក ផាន់ វិរិយ៉ា ប្រធានការិយាល័យ នៃសាខា ក.ប.ប. ខេត្តរតនគិរី
NewsANNOUNCEMENT: on The 14th edition of India Chem 2026' under the theme "Advantage BHARAT: An Emerging Global Chemicals Hub" from 22-24 October 2026 at the Bombay Exhibition Centre, Mumbai, India. The event focuses on India's chemical sector powers major industries including healthcare, automotive, textiles, and FMCG