News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកស្រីប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រី ប្រធាន និងអនុប្រធានមន្ទីរ សាខាក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ចរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីជួយសម្របសម្រួលដល់ក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម ដើម្បីអានសេចក្តីសម្រេច និងប្រកាសពីតួនាទី និងភារកិច្ចរបស់ក្រុមការងារ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនក្រុមហ៊ុន VF Corporation ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារលើការពង្រឹងលទ្ធភាពក្នុងការបញ្ជាទិញ និងការប្តេជ្ញាចិត្តក្នុងការចូលរួមផ្នែកបរិស្ថាន និងសង្គមនៅកម្ពុជា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពតម្លៃស្វាយកែវរមៀតនាពេលបច្ចុប្បន្ន និងការរកវិធានការដោះស្រាយ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ (ARDB) រដ្ឋបាលខេត្តពាក់ព័ន្ធ មន្ទីរពាណិជ្ជកម្មខេត្តពាក់ព័ន្ធ តំណាងអ្នកប្រមូលទិញ និងក្រុមហ៊ុននាំចេញស្វាយកែវរមៀតជាច្រើនរូប។ កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងដើម្បីសិក្សាពីបញ្ហាជុំវិញការធ្លាក់ថ្លៃស្វាយកែវរមៀត និងពិភាក្សារកវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា។
News(ទីក្រុងហុងកុង, ប្រទេសចិន)៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤, ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Patrick LAU អនុប្រធានប្រតិបត្តិ នៃក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុង ដើម្បីពិភាក្សាការជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង។