News(រាជធានីអាប៊ុយដាប៊ី)៖ នារសៀលថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិពិព័រណ៌អាប៊ុយដាប៊ី (ADNEC) ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងអំឡុងពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Abdou Karim Fofana រដ្ឋមន្ត្រីពាណិជ្ជកម្ម កិច្ចការអ្នកប្រើប្រាស់ និងសហគ្រាសធុនតូចនិងមធ្យមនៃប្រទេសសេនេហ្គាល់ ដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម ជាពិសេសពាក់ព័ន្ធនឹងទំនិញស្បៀងអាហារ។
News(រាជធានីអាប៊ុយដាប៊ី)៖ នាព្រឹក ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមណ្ឌលសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាប៊ុយដាប៊ី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម Ahmed bin Ali Al Sayegh រដ្ឋមន្រ្តីក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួម បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវេទិកាធុរកិច្ចនិងវិនិយោគកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមលើកទី៣ (3rd Cambodia-UAE Business and Investment Forum) ដែលមានវត្តមានចូលរួមពីតំណាងសភាពាណិជ្ជកម្ម និងក្រុមហ៊ុនរដ្ឋនិងឯកជននៃប្រទេសទាំងពីរជាច្រើនរូប។ ក្នុងនោះ សម្រាប់ភាគីកម្ពុជា មានវត្តមានចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា សមាគមឧកញ៉ាកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ក្រុមប្រឹក្សាធុរកិច្ចនៃក្រសួងពាណិជ្ជកម្ម សមាគមទេសចរណ៍ កសិ-ឧស្សាហកម្ម អចលនទ្រព្យ ធនាគារ និងកម្មន្តសាល។
Newsសេចក្តីជូនដំណឹងស្តីពី៖ ការរៀបចំពិព័រណ៌ "Asian Seamless Logistics Forum 2024" របស់វិទ្យាស្ថាន Japan Material Flow Institute (JMFI) នៅទីក្រុងតូក្យូប្រទេសជប៉ុន
News(ភ្នំពេញ) នាព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ប៊ុន ចន្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមអម ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងកិច្ចប្រជុំជាមួយនឹង ឯកឧត្តមឧត្តមសេនីយ៍ JIM JONES នាយកប្រតិបត្តិក្រុមហ៊ុន JONES GROUP INTERNATIONAL និងក្រុមការងារ។
News(រាជធានីអាប៊ុយដាប៊ី)៖ នាព្រឹកថ្ងៃអង្គារ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងអំឡុងពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបជាមួយលោក SUSHANT Palakurthi Rao នាយកគ្រប់គ្រង ផ្នែកទំនាក់ទំនងសកល នៃក្រុមហ៊ុន Agility គ្រុប ដើម្បីពិភាក្សានិងពិនិត្យលទ្ធភាពវិនិយោគលើវិស័យអាកាសចរណ៍ កិច្ចសម្រួលពាណិជ្ជកម្ម និងវិស័យផ្សេងទៀតក្នុងប្រទេសកម្ពុជា។