News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី និង លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ដើម្បីធានាឱ្យការតាក់តែងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងពាណិជ្ជកម្ម មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងស្របតាមច្បាប់ជាធរមាន។
Newsសេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំ ពិព័រណ៍ម្ហូបអាហារក្រុងក្វាងជូ ឆ្នាំ២០២៤ (2024 GWANGJU FOOD FAIR) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតគីមដេជុង ទីក្រុងក្វាងជូ នៃសាធារណរដ្ឋកូរ៉េ
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ឧទ្ទិសកុសលជូនចំពោះ លោក ឈូក បូរិន ដែលត្រូវជាស្វាមីរបស់ លោកស្រី ឈូក សុគន្ធី ប្រធានការិយាល័យរដ្ឋបាលទូទៅ នៃនាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយជរាពាធ។
Newsរម្លឹកឡើងវិញ! ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងផ្ញើជូនជនរួមជាតិទាក់ទិនទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)