Newsសេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ “The 13th Edition of India Chem 2024” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍បុមបៃ ទីក្រុងបុមបៃ ប្រទេសឥណ្ឌា
Newsនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានរៀបចំវគ្គអប់រំផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា រួមជាមួយនឹង CCF Complaint App» ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ នៅអនុវិទ្យាល័យព្រែងស្បូវ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ អនុវិទ្យាល័យវត្តភ្នំ ស្ថិតក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និងសាលាបឋមសិក្សាអូបីជាន់ ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមសរុបចំនួន ១ ៧៨០នាក់។
News(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ មន្ត្រីស៊ើបអង្កេតនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តកំពង់ស្ពឺ បានសហការជាមួយមន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយ លោកអភិបាលនៃគណៈអភិបាលស្រុកភ្នំស្រួច បានចុះត្រួតពិនិត្យទំនិញក្នុងរថយន្តម៉ាក JMC មួយគ្រឿង ដែលបានជួបឧបត្តវហេតុក្រឡាប់លើផ្លូវល្បឿនលឿន នាយប់ថ្ងៃអាទិត្យទី១១ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ នៅត្រង់ចំណុច ភូមិសំបូរ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលដឹកជញ្ជូនក្នុងទិសដៅពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ហើយសាខាគយនិងរដ្ឋាករ បានផ្ទេរទំនិញយកមករក្សាទុកនៅក្នុងសាខាគយនិងរដ្ឋាករ។
News(ភ្នំពេញ)៖ នាថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ មន្រ្តីជំនាញ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ បានចូលរួមសហការជាមួយនាយកដ្ឋាននគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ តំណាងក្រសួងសុខាភិបាល ដែលដឹកនាំ និងក្រោមការសម្របសម្រួលដោយ លោក ស៊ីន រក្សា ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ និងឆែកឆេរផលិផលអំបោះដេររបួសម៉ាក ETHILON ក្លែងបន្លំ គ្មានប្រភពច្បាស់លាស់ និងរំលោភកម្មសិទ្ធបញ្ញា របស់ក្រុមហ៊ុន Johnson & Johnson ចំនួន ៣ទីតាំងឱសថស្ថាន ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ គ.ជ.ក.ប. ដើម្បីពិនិត្យ ពិភាក្សា លើបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» ក៏ដូចជាបញ្ហាប្រឈមនានាដែល គ.ជ.ក.ប. ជួបប្រទះកន្លងមក។