News(រាជធានីអាប៊ុយដាប៊ី)៖ នារសៀលថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិពិព័រណ៌អាប៊ុយដាប៊ី (ADNEC) ប្រទេសអេមីរ៉ាតអារ៉ាប់រួម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃអង្គភាពពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (Enhanced Integrated Framework-EIF) ស្ថិតនៅក្នុងអង្គការ WTO ក្នុងអំឡុងពេលចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីពិភាក្សាពីការអនុវត្តគម្រោងនាពេលកន្លងមក ជំនួយរបស់ EIF សម្រាប់កម្ពុជាក្នុងឆ្នាំ២០២៤ និងផ្លាស់ប្តូរយោបល់ទៅលើជំនួយទាក់ទងនឹងវិស័យពាណិជ្ជកម្មក្រោមក្របខណ្ឌអង្គការ WTO សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច នាពេលអនាគត។
News(ញ៉ូវដេលី, ឥណ្ឌា)៖ នាថ្ងៃសុក្រ ទី២៣ ខែកម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ទិត រិទ្ធីពល អនរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ដោយមានការចូលរួមពីតំណាងសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងពិធីសម្ពោធជាផ្លូវការក្រុមប្រឹក្សាធុរកិច្ចរួមកម្ពុជា-ឥណ្ឌា នៅទីក្រុងញ៉ូវដេលី ប្រទេសឥណ្ឌា។
News(ទីក្រុងអាប៊ុយដាប៊ី)៖ នារសៀលថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិពិព័រណ៍អាប៊ុយដាប៊ី (ADNEC) ប្រទេសអេមីរ៉ាតអារ៉ាប់រួម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី “ដាក់ដំណើរការមូលនិធិអ្នកនាំចេញជាស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល (WEIDE)” របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC)។ គោលបំណងសំខាន់នៃកម្មវិធីនេះ គឺដើម្បីលើកកម្ពស់សហគ្រិនភាពស្រ្តី និងតួនាទីរបស់ស្រ្តីក្នុងវិស័យពាណិជ្ជកម្ម ក៏ដូចជាជំរុញកិច្ចសហការជាយុទ្ធសាស្រ្ត។
News(ទីក្រុងអាប៊ុយដាប៊ី)៖ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិពិព័រណ៌អាប៊ុយដាប៊ី (ADNEC) ប្រទេសអេមីរ៉ាតអារ៉ាប់រួម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោកជំទាវ Helene Budliger Artieda រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងជាប្រធានគណៈប្រតិភូសហព័ន្ធស្វ៊ីស ក្នុងអំឡុងពេលចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីពិភាក្សាលើកិច្ចការងារពង្រឹងសហប្រតិបត្តិសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី និងរបៀបវារៈសំខាន់ៗពាក់ព័ន្ធនឹងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ របស់អង្គការ WTO។
News(ព្រះសីហនុ)៖ នាថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នាយកដ្ឋាននីតិកម្មនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស របស់ក្រសួងពាណិជ្ជកម្ម បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ប្រកាសស្តីពីការអនុវត្តសិទ្ធិរបស់គូភាគីនៃប្រតិបត្តិការដែលមានកិច្ចធានា និងបែបបទនិងនីតិវិធីនានាពាក់ព័ន្ធនឹងប្រតិបត្តិការដែលមានកិច្ចធានា ក្រោមអធិបតីភាព លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។