News(អាប៊ុយដាប៊ី អេមីរ៉ាត់អារ៉ាប់រួម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំតុមូលចិនលើកទី១២ ក្រោមប្រធានបទស្តីពី “ទស្សនវិស័យរបស់អារ៉ាប់ក្នុងការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី” ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។
News(ភ្នំពេញ) ៖ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Anne De Graaf តំណាងក្រុមហ៊ុន HEINEKEN (CAMBODIA) CO., LTD.។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអាកាយានដ្ឋានអន្តរជាតិភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួង ស្ថាប័នកម្ពុជាចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) របស់អង្គការពាណិជ្ជកម្មពិភពលោក នៅរាជធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាភ្ញៀវកិត្តិយស និងចែករំលែកព័ត៌មានក្នុងកិច្ចប្រជុំតម្រង់ទិសសម្រាប់បេសកកម្មកសិ-ធុរកិច្ចពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសអូស្ត្រាលី ដែលរៀបចំឡើងដោយសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្យន៍ (IDI)។
Newsអនុមោទនាបុណ្យ មាឃបូជា ថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៤