News(ភ្នំពេញ)៖ នារសៀលថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធ ឧបាសិកា ប៉ាង ហៀង (អៀ ស៊ីវហៀង) ដែលត្រូវជាមាតារបស់ ឯកឧត្តម ចាន់ ហ៊ុង អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ។
News(ហាឡុង, វៀតណាម)៖ នាថ្ងៃទី៥-៩ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងហាឡុង ខេត្តក្វាងនិញ នៃប្រទេសវៀតណាម ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចម្រុះសម្រាប់ភាគីកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការចម្រុះចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងគោលបំណងពិនិត្យតាមដានវឌ្ឍនភាពនៃការចរចា និងពិភាក្សាដោះស្រាយបញ្ហានានារបស់ក្រុមការងារពាក់ព័ន្ធ ដើម្បីឈានទៅរកការបញ្ចប់ការចរចាដំឡើងកម្រិត នៅចុងឆ្នាំ២០២៤ តាមការគ្រោងទុក។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃទីសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន បេក្ខជន-បេក្ខនារី ជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៦ ចំនួន១១រូប ស្រីចំនួន៥រូប មុនទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម ដើម្បីទទួលស្តាប់នូវអនុសាសន៍ណែនាំ និងស្វែងយល់អំពីសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្មដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៤ ព្រមទាំងបទពិសោធន៍សំខាន់ៗជាចំណេះដឹងបន្ថែម ដើម្បីជាប្រយោជន៍ដល់ការសិក្សារបស់ពួកគាត់។
News(ភ្នំពេញ)៖ នាថ្ងៃទី៦ ដល់ ទី៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» បានអញ្ជើញដឹកនាំក្រុមឯកទេសផលិតផលហាឡាល ចុះត្រួតពិនិត្យ និងវាយតម្លៃលើការផ្តល់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាល ដោយមានការចូលរួមពីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ជូនដល់ភោជនីយដ្ឋាន ក្រុមហ៊ុន សហគ្រាស និងសិប្បកម្ម ដែលបានដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាល។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអតីតទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានអញ្ជើញចូលរួមចែករំលែកបទពិសោធន៍ការងារស្តីពីតួនាទី-ភារកិច្ចរបស់អនុព័ន្ធជំនាញ ជូនដល់សិក្ខាកាម នៃ “វគ្គសិក្សាតម្រង់ទិស” សម្រាប់បេក្ខភាពអនុព័ន្ធពាណិជ្ជកម្ម និងអនុព័ន្ធសហគមន៍សង្គម-វប្បធម៌ នៅវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។