News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារយេនឌ័រ ក្រសួងពាណិជ្ជកម្ម តំណាង លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការ ជាប្រធានក្រុមការងារយេនឌ័រក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី កែ កំរង ទីប្រឹក្សា និងជាអ្នកសម្របសម្រួលនៃក្រុមការងារ GIZ ARISE Plus Cambodia ព្រមទាំងសហការី ដើម្បីពិភាក្សា ពិនិត្យ និងផ្តល់ធាតុចូល ក្នុងការរៀបចំកែសម្រួលផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័ររបស់ក្រសួងពាណិជ្ជកម្ម ឆ្នាំ២០២៤-២០២៨ ដែលនឹងដាក់សម្ពោធជាផ្លូវការនាពេលខាងមុន។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជីញដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ស្តីពីការត្រៀមចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) នៃអង្គការពាណិជ្ជកម្មពិភពលោក ដែលគ្រោងនឹងរៀបចំឡើងនៅរាជធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី ”ការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិសុទ្ធ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីគណៈរដ្ឋមន្ត្រី និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រុមប្រឹក្សាអ្នកច្បាប់ តំណាងក្រសួងស្ថា-ប័នពាក់ព័ន្ធ ប្រមាណជា ២៥០នាក់។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកស្រីប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រី ប្រធាន និងអនុប្រធានមន្ទីររាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ និង លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំតាមដានពីវឌ្ឍនភាពការងារនៃសេចក្ដីព្រាងច្បាប់ថ្មីរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញរបស់ក្រសួងពាណិជ្ជកម្មផងដែរ។