Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៤ ដែលពិធីនេះ បានរៀបចំឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១-ទី២២ ខែធ្នូ ឆ្នាំ២០២៣ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងតំណាងក្រសួងស្ថាប័ន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្មជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានប្រារព្ធពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលក្រសួងសម្រេចបាន ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈមនានា និងលើកទិសដៅអនុវត្តន៍សម្រាប់ឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ពិធីនេះ ត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១-ទី២២ ខែធ្នូ ឆ្នាំ២០២៣។
News(ក្រុងឈុងឈីង ប្រទេសចិន)៖ នាថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឈុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើទស្សនកិច្ចនៅឧទ្យានឧស្សាហកម្មឆ្លាតវៃ និងឧទ្យានឧស្សាហកម្មចុងសិន និងបានអញ្ជើញចូលរួមសិក្ខាសាលាផ្លាស់ប្តូរគំនិតពាណិជ្ជកម្មដែលសហការរៀបចំឡើងដោយ គណៈកម្មាធិការសហប្រតិបត្តិការផ្នែកឧស្សាហកម្ម អាសិប (RCEP) , ការិយាល័យកំពង់ផែ និងដឹកជញ្ជូននៃរដ្ឋាភិបាលក្រុងឈុងឈីង និង រដ្ឋាភិបាលស្រុកប៉ាណាន (Banan District Government ) ដែលមានសមាសភាពចូលរួម ដូចជា៖ លោក លីវ កុងហ្វុង អភិបាលរងស្រុកប៉ាណាន, លោក ស៊ី នីង នីង ប្រធានគណៈកម្មាធិការសហប្រតិបត្តិការផ្នែកឧស្សាហកម្ម អាសិប (RCEP) សមាគម និងសហគ្រាសសំខាន់ៗក្នុងក្រុងឈុងឈីង ភ្នាក់ងារ និងសហគ្រាសនៃរដ្ឋាភិបាលស្រុក, បណ្តាសហគ្រាសនៃតំបន់ប៉ាណាន និងវិស័យឯកជនជាច្រើនទៀតដែលមកពីជាង ១០ ប្រទេសនៃអាស៊ាន ផងដែរ។
Newsសេចក្តីប្រកាសព័ត៌មាន ស្ដីពី៖ "ការប្រើប្រាស់សញ្ញាជាតិ និងនិមិត្តរូបជាតិនៅលើសំបកវេចខ្ចប់ផលិតផលដែលដាក់លក់លើទីផ្សារអន្តរជាតិដោយគ្មានការអនុញ្ញាត"