News(ព្រះសីហនុ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារទំនើប ដាយម៉ីន ផ្លាហ្សា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ (ជិតវេទិកា ៧ មករា) លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» ដោយមានការអញ្ជើញចូលរួមពី លោក មីន កុម្ភៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ មន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ សិប្បករ ផលិតករក្នុងស្រុក តំណាងផ្សារទំនើប ម៉ាត មីនីម៉ាត និងតំណាងវិស័យឯកជនជាច្រើនរូបផងដែរ។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានសហការរៀបចំកម្មវិធី និងផ្តល់ទីតាំងសម្រាប់ការរៀបចំពិធី ព្រមទាំងកោតសរសើរចំពោះកិច្ចសហការរវាងវិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម សិប្បករ ផលិតករក្នុងស្រុក និងបណ្តាផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត ដែលបានរួមគ្នាជំរុញការផលិត ការចែកចាយ និងការប្រើប្រាស់ផលិតផលជាតិឱ្យកាន់តែទូលំទូលាយ។ លោកជំទាវរដ្ឋលេខាធិការ បន្តថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានតួនាទីសំខាន់ក្នុងការគាំទ្រផលិតផលជាតិ តាមរយៈការប្រើប្រាស់ ការផ្សព្វផ្សាយ និងការជួយនាំផលិតផលខ្មែរទៅកាន់ទីផ្សារកាន់តែទូលំទូលាយ។ ការរៀបចំ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» មិនត្រឹមតែជាការលើកកម្ពស់ផលិតផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីស្មារតីស្រឡាញ់ជាតិ ស្រឡាញ់កសិករ និងផលិតករខ្មែរ ព្រមទាំងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិផងដែរ។ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានផ្តួចផ្តើមយុទ្ធនាការនេះឡើង ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយផលិតផលផលិតក្នុងស្រុក បង្កើនការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីគុណភាព តម្លៃ និងស្តង់ដារផលិតផលជាតិ ព្រមទាំងភ្ជាប់ឱកាសទីផ្សាររវាងផលិតករ និងបណ្តាញលក់ទំនើប។ សូមជម្រាបជូនថា យុទ្ធនាការ #MadeInCambodia នឹងអនុវត្តរយៈពេលមួយឆ្នាំពេញ ដោយមានការរៀបចំតាំងលក់ផលិតផលជាតិនៅតាមផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតនានាទូទាំងរាជធានី-ខេត្ត។ បច្ចុប្បន្ន បណ្តាផ្សារទំនើប និងហាងលក់ទំនិញជាច្រើនបានចូលរួមក្នុងយុទ្ធនាការនេះ ដើម្បីរួមចំណែកលើកកម្ពស់ការប្រើប្រាស់ផលិតផលជាតិ និងជំរុញការរីកចម្រើនរបស់សហគ្រាសខ្មែរ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្តីពី «វិធីសាស្ត្រស្រាវជ្រាវ ការប្រមូល និងការវិភាគទិន្នន័យពាណិជ្ជកម្ម» ដែលរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម។ វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម អំពីការស្រាវជ្រាវក្នុងវិស័យពាណិជ្ជកម្ម រួមមាន៖ ការរៀបចំផែនការស្រាវជ្រាវ ការកំណត់បញ្ហា និងគោលបំណង ការរៀបចំសំណួរស្រាវជ្រាវ ការជ្រើសរើសវិធីសាស្ត្រស្រាវជ្រាវ ការប្រមូល និងការវិភាគទិន្នន័យ ព្រមទាំងអត្ថប្រយោជន៍នៃការប្រើប្រាស់ឧបករណ៍វិភាគទីផ្សារ របស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC)។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម (គ.ជ.ឧ.ព.) បានដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់ គ.ជ.ឧ.ព. ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាអនុប្រធាន សមាជិក ក្រុមការងារលេខាធិការដ្ឋាននៃ គ.ជ.ឧ.ព. ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងផ្លាស់ប្តូរយោបល់លើករណីនៃការប្រើប្រាស់ វិធានការឧបាស្រ័យពាណិជ្ជកម្ម (វិធានការការពារ) របស់ប្រទេសសមាជិកអាស៊ាន ចំពោះការនាំចូលអង្ករ ដើម្បីវាយតម្លៃផលប៉ះពាល់ដែលអាចកើតមាន និងពិចារណាលើជំហរ និងវិធានការឆ្លើយតបសមស្រប ស្របតាមកាតព្វកិច្ចអន្តរជាតិ និងផលប្រយោជន៍ជាតិរបស់កម្ពុជា។ កិច្ចពិភាក្សាបានផ្តោតលើការវិភាគផ្នែកច្បាប់ ពាណិជ្ជកម្ម និងបច្ចេកទេស ព្រមទាំងការសម្របសម្រួលយោបល់រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថា ការរៀបចំជំហររបស់កម្ពុជាមានភាពគ្រប់ជ្រុងជ្រោយ ប្រកបដោយតម្លាភាព និងអនុលោមតាមបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិជាធរមាន។ ក្រសួងពាណិជ្ជកម្ម បន្តប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការតាមដានការវិវត្តនៃវិធានការឧបាស្រ័យពាណិជ្ជកម្មអន្តរជាតិ និងការពារផលប្រយោជន៍ស្របច្បាប់របស់អ្នកផលិត អ្នកនាំចេញ និងវិស័យពាណិជ្ជកម្មកម្ពុជា សំដៅលើកកម្ពស់ការប្រកួតប្រជែង និងនិរន្តរភាពនៃការនាំចេញរបស់កម្ពុជា៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស លោកអគ្គនាយករង លោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងទីផ្សារ លោក លោកស្រីអនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងទីផ្សារ និងគោលនយោបាយពាណិជ្ជកម្ម ព្រមទាំងតំណាងសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជាជាច្រើនរូបផងដែរ។ កិច្ចជំនួបនេះ ត្រូវបានរៀបចំឡើងដើម្បីរាយការណ៍អំពីវឌ្ឍនភាពការងារដែលសម្រេចបានរបស់សហព័ន្ធក្នុងរយៈពេល ៩ខែ និងលើកឡើងនូវសំណូមពរនានាពាក់ព័ន្ធនឹងវិស័យស្វាយនៅកម្ពុជា។
News(Phnom Penh): On the afternoon of Friday, 17 July 2026, His Excellency NAM Lynal, Undersecretary of State of the Ministry of Commerce, attended and delivered a keynote address at the "Prestige Masterclass: Connecting Cambodia to the World" program, held at the Lamborghini Showroom in Phnom Penh. The prestigious event drew a large gathering of local and international business leaders, prominent entrepreneurs, and industry professionals. The masterclass aimed to facilitate the exchange of knowledge, best practices, business strategies, and forward-looking visions to elevate Cambodia's profile and strengthen its economic and trade integration into the global arena. On that occasion, His Excellency the Undersecretary of State highlighted the Ministry of Commerce's strategic vision and action plans for trade sector development. His Excellency emphasized Cambodia's robust economic growth potential, investment attraction, the strengthening of international partnerships, and the expansion of Cambodia's export market access to ensure high competitiveness on the global stage, in alignment with the Royal Government of Cambodia's economic integration policies.