News(សេអ៊ូល, កូរ៉េ)៖ នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភាក្សាការងារជាមួយ លោក Karl Gonzalez Kim ប្រធានផ្នែកផែនការនៃក្រុមហ៊ុន CHEONGDO Mushroom នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល។ ក្នុងឱកាសនោះ លោក Karl Gonzalez Kim បានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគលើផលិតកម្មផ្សិតនៅកម្ពុជា ព្រោះប្រទេសកម្ពុជាមានទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រសម្រាប់ការនាំចេញទៅកាន់តំបន់អាស៊ាន មជ្ឈិមបូព៌ា និងទីផ្សារអន្តរជាតិដទៃទៀត។ បន្ថែមពីនេះ លោកបបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្កើតកសិដ្ឋានដាំដុះ និងខ្សែច្រវាក់នាំចេញផ្សិតនៅកម្ពុជា ហើយបានស្នើសុំកិច្ចសម្របសម្រួល និងការគាំទ្រពីស្ថានឯកអគ្គរាជទូតកម្ពុជា ក្នុងការស្វែងរកដៃគូក្នុងស្រុកដែលមានសក្តានុពល និងសមស្រប។ សូមជម្រាបជូនថា ក្រុមហ៊ុន CHEONGDO Mushroom បង្កើតឡើងតាំងពីឆ្នាំ១៩៨៣ មានបទពិសោធន៍ជាង ៤០ឆ្នាំ ក្នុងការដាំដុះផ្សិត និងជាក្រុមហ៊ុនផលិតផ្សិតឈានមុខគេមួយនៅសាធារណរដ្ឋកូរ៉េ និងមានជំនាញបច្ចេកទេសក្នុងការផលិតផ្សិតម្ជុល (Enoki) ផ្សិតអយស្ទ័រយក្ស (King Oyster) និងផ្សិតប្រភេទផ្សេងៗទៀត។ បច្ចុប្បន្ន ក្រុមហ៊ុនមានកសិដ្ឋានចំនួន ៩កន្លែង នៅសាធារណរដ្ឋកូរ៉េ និងមានរោងចក្រ ព្រមទាំងប្រតិបត្តិការនៅបរទេស ដូចជា សហព័ន្ធអាល្លឺម៉ង់ ព្រះរាជាណាចក្រហូឡង់ ចក្រភពអង់គ្លេស សហព័ន្ធអូស្ត្រាលី និងសាធារណរដ្ឋប្រជាមានិតចិន ជាដើម៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សន្និសីទផលិតផលស្បែកជើងអន្តរជាតិ លើកទី៤៣ (IFC)» និងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតសហព័ន្ធសមាគមស្បែកជើងអន្តរជាតិ (Confederation of International Footwear Associations - CIFA) ដោយមានការចូលរួមពីភ្ញៀវកិត្តិយស និងប្រតិភូជាតិ-អន្តរជាតិ ជាច្រើនរូប។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយសមាគមស្បែកជើងកម្ពុជា ក្នុងឱកាសដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ក្នុងគោលបំណងលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគ ការផ្លាស់ប្ដូរបទពិសោធន៍ ការពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ព្រមទាំងការបន្តអភិវឌ្ឍវិស័យឧស្សាហកម្មស្បែកជើងសកលរួមគ្នាប្រកបដោយចីរភាព។ ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួលពាណិជ្ជកម្ម ការពង្រីកការចូលទៅកាន់ទីផ្សារតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការលើកកម្ពស់ពាណិជ្ជកម្មឌីជីថល ការពង្រឹងកិច្ចសន្ទនារវាងវិស័យរដ្ឋ និងឯកជន ព្រមទាំងការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកលលោក៕
News(Phnom Penh): On the afternoon of Tuesday, 14 July 2026, at the Ministry of Commerce, Her Excellency TEKRETH Kamrang, Secretary of State of the Ministry of Commerce, received a courtesy call from Mr. Graham Russell, Head of Product Safety and Standards of the United Kingdom, during his visit to the Kingdom of Cambodia to expand bilateral trade and investment cooperation. During the meeting, both sides discussed strengthening cooperation in food safety standards and consumer protection and jointly addressing challenges faced by the private sector, particularly turning the action plans under the Joint Trade and Investment Forum (JTIF) framework into tangible outcomes. On the occasion, Her Excellency Secretary of State emphasized the importance of the JTIF framework and preparations for the upcoming fourth JTIF meeting, which is expected to further facilitate trade for British businesses and investors interested in investing in and expanding their business operations in Cambodia, with the aim of transforming opportunities into economic benefits for both countries.
News(Geneva, Switzerland): On the afternoon of Tuesday, 7 July 2026, Her Excellency CHAM Nimul, Minister of Commerce of the Kingdom of Cambodia, met with His Excellency Kurt JAEGER, Secretary-General of the European Free Trade Association (EFTA) at EFTA secretariat in Geneva, Switzerland. Both sides exchanged views on strengthening bilateral trade relations and discussed opportunities to deepen cooperation following Cambodia's anticipated graduation from Least Developed Country (LDC) status in 2029. The two sides also reaffirmed the importance of promoting a rules-based multilateral trading system.
News(Phnom Penh): On the morning of Monday, 13 July 2026, at the Ministry of Commerce, Her Excellency Tekreth Kamrang, Secretary of State of the Ministry of Commerce, chaired the First Semester of 2026 Meeting of Department of Europe, Middle East and Africa Affairs (D/EMEA) to review its work progresses and discuss upcoming work plan and priorities. The meeting was attended by the Ministry's leaders and senior officials responsible for overseeing the D/EMEA. During the meeting, participants reviewed the Department's key achievements in bilateral and regional trade cooperation with countries in Europe, the Middle East and Africa attained during the first half of 2026. They also discussed existing opportunities, challenges and possible solutions, while setting priorities and work plan directions for the second half of 2026 with the aim of further enhancing the effectiveness of the Department's priority work.