News(ហឺណាន, ចិន)៖ នាថ្ងៃទី១៦-១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មចូលរួមក្នុងកម្មវិធី «វេទិកាវប្បធម៌ និងម្ហូបអាហារអាស៊ាន-ចិន ឆ្នាំ២០២៦» ដែលប្រារព្ធធ្វើនៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលអាស៊ាន-ចិន តំណាងបណ្តាប្រទេសសមាជិកអាស៊ាន ថ្នាក់ដឹកនាំខេត្តហឺណាន និងធុរជនជាង ២០០នាក់។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះចំនួន២កម្មវិធី រួមមាន៖ ពិធីសម្ពោធ មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ាន-ចិន និងសន្និសីទស្តីពី កិច្ចសហប្រតិបត្តិការកសិកម្ម និងកាលានុវត្តភាពពាណិជ្ជកម្មក្នុងបរិបទនៃការផ្លាស់ប្តូរនិន្នាការពាណិជ្ជកម្មសកល។ នៅក្នុងសុន្ទរកថា ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីចក្ខុវិស័យរួមរបស់អាស៊ាន និងចិន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ការចាប់យកកាលានុវត្តភាពពាណិជ្ជកម្មថ្មីៗ ការលើកកម្ពស់ផលិតផលសក្តានុពលរបស់កម្ពុជា ការពង្រឹងការតភ្ជាប់ទីផ្សារ និងការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព។ ក្នុងអំឡុងពេលបំពេញបេសកកម្មនេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន និងមជ្ឈមណ្ឌលអាស៊ាន-ចិន ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងបានអញ្ជើញទស្សនកិច្ចក្រុមហ៊ុនមួយចំនួន
Newsរីករាយ ទិវាគុណលោកឪពុក «HAPPY FATHER'S DAY» ២១ មិថុនា ២០២៦
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធ «ពិព័រណ៍ផលិតផលអាស៊ាន(កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ និងមានការចូលរួមពីអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រីជាប្រធានសមាគម ប្រធានសភាពាណិជ្ជកម្មខ្មែរ-ចិន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនរូប។ ក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានលើកឡើងថា ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាការចូលរួមជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន ដែលពាណិជ្ជករ សហគ្រិន វិនិយោគិន ធុរជនទាំងក្នុង និងក្រៅប្រទេសនឹងបានជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ដើម្បីបង្កើតបណ្តាញផ្លាស់ប្តូរព័ត៌មានធុរកិច្ច និងវិនិយោគ ព្រមទាំងលើកទឹកចិត្តដល់ក្រុមហ៊ុន និងដៃគូពាក់ព័ន្ធទាំងអស់ ឱ្យបន្តអនុវត្តនូវគំនិតផ្តួចផ្តើមក្នុងការរៀបចំពិព័រណ៍ពាណិជ្ជកម្មនានានៅប្រទេសកម្ពុជា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងលើកកម្ពស់ការយល់ដឹងពីវិស័យពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគនៅកម្ពុជា ដើម្បីធានាបាននូវភាពប្រកួតប្រជែងខ្ពស់។ ពិព័រណ៍ខាងលើ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានស្តង់ពិព័រណ៍ជាង១០០ស្តង់ និងមានការដាក់តាំងបង្ហាញសេវាកម្ម និងផលិតផលចិនជាច្រើនប្រភេទ រួមមាន៖ រថយន្ត ម៉ូតូនិងកង់អគ្គិសនី សម្ភារៈបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ដ គ្រឿងវាយនភណ្ឌ សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ការប្រឹក្សាយោបល់ផ្នែកបច្ចេកទេស និងគម្រោងវិនិយោគជាដើម៕
Newsអបអរសាទរ ខួបលើកទី៤៩ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៦
Newsសេចក្តីជូនដំណឹង៖ ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦