News(ក្វាងចូវ, ចិន)៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិ Baiyun ទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន លោក ឡៅ ងួនអេង អនុព័ន្ធពាណិជ្ជកម្ម អមស្ថានអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងក្វាងចូវ បានចូលរួមអម លោកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ក្នុងកម្មវិធីផ្សព្វផ្សាយ «គោលនយោបាយលើកលែងទិដ្ឋាការកម្ពុជាសម្រាប់ភ្ញៀវទេសចរណ៍ចិន» ដែលរៀបចំឡើងដោយក្រុមហ៊ុន AIR CAMBODIA និងមានការចូលរួមពីតំណាងក្រុមហ៊ុន AIR CAMBODIA តំណាងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ និងភ្ញៀវទេសចរជនជាតិចិនប្រមាណ ៥០នាក់ ដែលបានធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជាតាមជើងហោះហើររបស់ AIR CAMBODIA នាឱកាសនោះ។ កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការលើកលែងទិដ្ឋាការជូនភ្ញៀវទេសចរណ៍ចិន ដែលមានសុពលភាពចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ គោលនយោបាយនេះ ជាវិធានការដ៏សំខាន់ក្នុងការសម្រួលការធ្វើដំណើរ កាត់បន្ថយពេលវេលា និងចំណាយរបស់ភ្ញៀវទេសចរ ព្រមទាំងជំរុញលំហូរទេសចរណ៍ពីប្រទេសចិនមកកាន់កម្ពុជា។ ទន្ទឹមនឹងនេះ ការអនុវត្តគោលនយោបាយខាងលើ ក៏បានឆ្លុះបញ្ចាំងពីការបន្តពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងរួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងសកម្មភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន៕
News(គុនមីង, ចិន)៖ នាថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មចូលរួមធ្វើបទបង្ហាញក្នុង វេទិកាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនមេគង្គ-ឡានឆាង (Mekong-Lancang Cross-Border Economic Cooperation Forum) និងអញ្ជើញធ្វើទស្សនកិច្ចនៅ ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ីខាងត្បូងលើកទី១០ (10th China-South Asia Expo) ដែលរៀបចំឡើងនៅទីក្រុងគុនមីង សាធារណរដ្ឋប្រជាមានិតចិន។ ការចូលរួមក្នុងវេទិកា និងពិព័រណ៍អន្តរជាតិនេះ មានគោលបំណង៖ ១. ជំរុញ និងពង្រីកឱកាសវិនិយោគក្នុងបណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាង, ២. សម្របសម្រួល និងផ្គូផ្គងធុរកិច្ចរវាងសហគ្រាស និងវិនិយោគិនមកពីសាធារណរដ្ឋប្រជាមានិតចិន បណ្តាប្រទេសអាស៊ាន និងអាស៊ីខាងត្បូង និង ៣. ពង្រឹងកិច្ចសន្ទនាគោលនយោបាយលើការសម្រួលវិនិយោគ ការដឹកជញ្ជូន និងឡូជីស្ទីក ព្រមទាំងការតភ្ជាប់ទីផ្សារក្នុងតំបន់។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីសក្តានុពលសេដ្ឋកិច្ច និងបរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញរបស់កម្ពុជា ព្រមទាំងគោលនយោបាយបើកចំហរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ជាមួយបណ្តាប្រទេសក្នុងតំបន់។ ការចូលរួមសកម្មរបស់កម្ពុជាក្នុងវេទិកានេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ ទាក់ទាញការវិនិយោគ និងបង្កើនឱកាសទីផ្សារសម្រាប់ធុរកិច្ចកម្ពុជា ស្របតាមទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន៕
Newsសេចក្តីជូនដំណឹង៖ ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦
News(Phnom Penh): On the morning of Monday, 15 June 2026, at the Ministry of Commerce, His Excellency RATH Saravuth, Secretary of State of the Ministry of Commerce, led an inter-ministerial meeting to review and discuss the draft Memorandum of Understanding (MOU) on Economic and Trade Cooperation between Cambodia and Nicaragua. The meeting was attended by leaders and technical officials representing 13 relevant ministries and institutions. The draft MOU aims to establish a framework for economic and trade cooperation between Cambodia and Nicaragua, considering the complementarities of the two economies. This framework identifies key areas for cooperation, including industry, manufacturing, special economic zones, trade facilitation, agriculture, metrology, standards, tourism, small and medium enterprises, culture, post and telecommunications, and chambers of commerce, among others.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាន់អែនមូន រីវើរសាយ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា និងការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO) ដោយមានសិក្ខាកាមចូលរួមមកពីសមាគមសហគ្រិនវ័យក្មេង គ្រឹះស្ថានធនាគារ ការិយាល័យមេធាវី និងមន្ទីរសាការី ចំនួន ៥០ស្ថាប័ន។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា (ឆ្នាំ២០០៧) និងការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO) ឬ (https://setfo.moc.gov.kh)។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ មន្រ្តីជំនាញនៃនាយកដ្ឋាននីតិកម្ម និងតំណាងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញលើប្រធានបទដូចខាងក្រោម៖ (១)- ទិដ្ឋភាពទូទៅនៃច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា (២)- ប្រភេទនៃទ្រព្យធានា (ជាចលនទ្រព្យ) (៣)- សិទ្ធិ កាតព្វកិច្ច និងកិច្ចព្រមព្រៀងប្រាតិភោគ (៤)- ការធ្វើសុក្រឹត្យកម្មសិទ្ធិប្រាតិភោគ និងវិធានកំណត់អាទិភាព (៥)- ការអនុវត្តសិទ្ធិប្រាតិភោគ (៦)- ការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ (SETFO 2.0) (៧)- ការអនុវត្តជាក់ស្តែង លើការប្រើប្រាស់មុខងារសំខាន់ៗក្នុងប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO) និង (៨)- កិច្ចពិភាក្សាលើការអភិវឌ្ឍក្របខ័ណ្ឌគតិយុត្ត៕