Newsអបអរសាទរ ខួបទី ៦៤ឆ្នាំ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រេចឱ្យកម្ពុជា ជាម្ចាស់កម្មសិទ្ធិលើ ប្រាសាទព្រះវិហារ ១៥ មិថុនា ១៩៦២ - ១៥ មិថុនា ២០២៦
Newsមកទល់ពេលនេះ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម មានការបន្តចូលរួមពីផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេសចំនួនជាង៦០០ ទីតាំង។ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” គឺជាយុទ្ធនាការលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បីបង្ហាញពី "ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរនិងផលិតករខ្មែរ និងស្មារតីស្រទ្បាញ់ជាតិមាតុភូមិរបស់យើង!” ដែលរៀបចំឡើងរយៈពេល ១ សប្តាហ៍ ក្នុង ១ ខែ រយៈពេល ១ ឆ្នាំ ពេញ ក្នុងគោលបំណង៖ បង្ហាញនិងផ្សព្វផ្សាយផលិតផលជាតិ ឱ្យមានភាពលេចធ្លោ ក៏ដូចជាឱកាសជំរុញការដាក់លក់ ផលិតផលក្នុងស្រុក នៅតាមបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាតទូទាំងប្រទេស។ #MOC2026 #យុទ្ធនាការផលិតផលជាតិ #MadeInCambodia
NewsANNOUNCEMENT: on Vibrant Goa Global Expo and Summit 2026 from 29 to 31 October 2026 in Goa, India
News(Seoul, Korea): On 11-12 June 2026, His Excellency TITH Rithipol, Undersecretary of State of the Ministry of Commerce, led a Cambodian delegation to attend the 2nd Joint Committee Meeting on the Upgrade of the ASEAN-Republic of Korea Free Trade Area (2nd AKFTA Upgrade JC) in Seoul, Republic of Korea. The meeting was organized with the aim of reviewing, monitoring, and providing recommendations on the structure of the negotiating team and the legal format of the agreement, the negotiation progress of the working groups, and the 2026 Work Plan for the negotiation of the AKFTA Upgrade.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ អ្នកឧកញ្ញា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ដែលកិច្ចជំនួបនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករង និងមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម ព្រមទាំង ក្រុមការងារសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ជាច្រើនរូប។ គោលបំណងនៃកិច្ចជំនួបនេះ គឺដើម្បីពិភាក្សាលើកិច្ចសហការដាក់លក់ និងផ្សព្វផ្សាយផលិតផលក្នុងស្រុករបស់មជ្ឈមណ្ឌលចែកចាយផលិតផលខ្មែរ ដែលមានឈ្មោះថា “MSME Distributor Hub” ចូលក្នុងប្រព័ន្ធ CambodiaTrade.com របស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងសហការជាមួយ «យុទ្ធនាការផលិតផលជាតិ#MadeInCambodia» ផងដែរ៕