សេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍កម្ពុជា ក្នុងព្រឹត្តិការណ៍នៃការរៀបចំទិវាកម្ពុជាលើកទី៨ (The 8th Cambodia Festival 2024) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣-០៤ ខែឧសភា ឆ្នាំ២០២៤ នៅសួនឧទ្យាន Yoyogi ទីក្រុងតូក្យូ ប្រទេសជប៉ុន។ អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញលោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន/ សហគ្រាស និងសាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សូមទាក់ទងបំពេញបែបបទចូលរួមតាមរយៈនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឬ សម្រាប់ព័ត៌មានបន្ថែម សូទំនាក់ទំនងតាមលេខទូរស័ព្ទដែលបានភ្ជាប់ក្នុងសេចក្ដីជូនដំណឹង។

