ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មត៌កមនុស្សរស់ចាប៉ីដងវែង ដែលបានទទួលមរណភាព នៅវេលាម៉ោង ១២៖៤០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សេចក្តីជូនដំណឹង

image

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មត៌កមនុស្សរស់ចាប៉ីដងវែង ដែលបានទទួលមរណភាព នៅវេលាម៉ោង ១២៖៤០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ។

មរណភាពរបស់ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺជាការបាត់បង់ធនធានមនុស្ស និងមត៌កមនុស្សដ៏សំខាន់របស់កម្ពុជា ដែលកន្លងមក លោកតាព្រឹទ្ធាចារ្យ បានចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការការពារ និងថែរក្សាសិល្បៈ វប្បធម៌ខ្មែរ ផ្នែកចាប៉ី។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មទាំងអស់ សូមគោរពបួងសួងដល់វិញ្ញាណក្ខន្ធ លោកតាព្រឹទ្ធាចារ្យ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។