យេីង​ខ្ញុំ​ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: សេចក្តីជូនដំណឹង

image

យេីង​ខ្ញុំ​ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងផែនការដ៏ព្រៃផ្សៃនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជាឱ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គម និងភ្លើងសង្គ្រាមសាជាថ្មី ព្រមទាំងបំផ្លិចបំផ្លាញនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយភាពសុខដុម ដែលកម្ពុជាកំពុងមានសព្វថ្ងៃ។

យើងខ្ញុំទាំងអស់គ្នា សូមប្រកាសថ្កោលទោសព្រមទាំងប្រឆាំងយ៉ាងដាច់អហង្ការ ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។