Newsសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ ដោយផ្តើមអនុវត្តពីសប្ដាហ៍នេះតទៅ ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦
News(សៀមរាប)៖ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេស បានអញ្ជើញជាអធីបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី “ស្ថានភាពទូទៅ ទិន្នន័យ បញ្ហាប្រឈម និងដំណោះស្រាយក្នុងវិស័យស្វាយកម្ពុជា” ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម និងមានកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីតំណាងអភិបាលនៃគណៈអភិបាលខេត្ដសៀមរាប និងខេត្ដបាត់ដំបង តំណាងមន្ទីរក្រោមឱវាទរបស់ខេត្ត សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា ព្រមទាំងតំណាងសមាគមន៍ អ្នកដាំដុះ ពាណិជ្ជករ និងក្រុមហ៊ុនកែច្នៃស្វាយ ក្នុងខេត្តទាំង៣ រួមមាន សៀមរាប បាត់ដំបង និងឧត្តរមានជ័យ ជាច្រើនរូប ផងដែរ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីដំណើរការនៃការចាប់ផ្តើមរៀបចំសេចក្តីព្រាងគោលនយោបាយស្វាយកម្ពុជា និងពិនិត្យនិងផ្ទៀងផ្ទាត់ទិន្នន័យពាក់ព័ន្ធនឹងស្ថានភាពផលិតកម្ម និងការអភិវឌ្ឍវិស័យស្វាយ ព្រមទាំងប្រមូលធាតុចូល និងអនុសាសន៍តម្រង់ទិសបន្ថែម ដើម្បីឱ្យការរៀបចំសេចក្តីព្រាងគោលនយោបាយនេះ ឱ្យមានលក្ខណៈកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់តំណាងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងលើកឡើងពីសារៈសំខាន់នៃការរៀបចំសេចក្តីព្រាងគោលនយោបាយស្វាយកម្ពុជានេះ ដែលនឹងក្លាយទៅជាផែនទីបង្ហាញផ្លូវដ៏សំខាន់ក្នុងការកំណត់ទិសដៅឱ្យបានច្បាស់លាស់សម្រាប់កម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីផលិតកម្មស្វាយ តាមរយៈការបង្កើតតម្លៃបន្ថែមនៅក្នុងខ្សែច្រវាក់ផលិតកម្ម ព្រមទាំងជួយបង្កើនប្រាក់ចំណូលកសិករនៅតាមទីជនបទ ជាពិសេស សំដៅជំរុញការនាំចេញស្វាយកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ផងដែរ៕
News(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារសាំងហ្គ្រីឡា ភ្នំពេញម ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយទេសចរណ៍វេជ្ជសាស្រ្ដ (Medical Tourism Promotion Event) ដោយមានការចូលរួមពីស្ថាប័នរដ្ឋនិងឯកជន និងបានផ្ដល់ឱកាសឱ្យមានជំនួបរវាងអ្នកផ្តល់សេវាថែទាំសុខភាព អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត និងអ្នកពាក់ព័ន្ធនៅក្នុងវិស័យទេសចរណ៍វេជ្ជសាស្រ្ត។ កម្មវិធីនេះ រៀបចំដោយស្ថានទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបង្ហាញអំពីប្រព័ន្ធអេកូឡូស៊ីសម្រាប់ការថែទាំសុខភាពបែបទំនើបរបស់ប្រទេសឥណ្ឌា និងការផ្ដល់សេវាព្យាបាលវេជ្ជសាស្រ្តដែលមានតម្លៃសមរម្យ និងមានគុណភាពខ្ពស់សម្រាប់ប្រជាពលរដ្ឋកម្ពុជា៕
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋាននីតិកម្ម នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម ដែលកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជារដ្ឋលេខាធិការទទួលបន្ទុក អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញការអនុវត្តច្បាប់ ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃបរិការណ៍សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម្ម ព្រមទាំងបង្កើតបរិយាកាសប្រកួតប្រជែង និងធានាបាននូវភាពប្រាកដប្រជាផ្នែកគតិយុត្តសម្រាប់វិនិយោគិន ធុរជន និងប្រជាពលរដ្ឋ។
News(ភ្នំេពញ)៖ នាព្រឹកថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស និងមន្ត្រីពាក់ព័ន្ធនានា។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពនៃការងារចុះបញ្ជីពាណិជ្ជកម្ម ការបន្តជំរុញការអនុវត្តច្បាប់ និងការរៀបចំបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារចុះបញ្ជីពាណិជ្ជកម្ម ដើម្បីលើកកម្ពស់បន្ថែមទៀតនូវអនុលោមភាព សុចរិតភាព និងតម្លាភាព នៃការធ្វើធុរកិច្ច ស្របតាមច្បាប់និងបទដ្ឋានគតិយុត្តជាធរមាននៅព្រះរាជាណាចក្រកម្ពុជា។