ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3769
Newsឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម កៅ សុណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់តាមតំបន់ ស្តីអំពីការរៀបចំបង្កើតសហព័ន្ធស្វាយកម្ពុជា ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម តំណាងមន្ទីរពាក់ព័ន្ធក្នុងខេត្ត តំណាងអង្គការ/គម្រោងដៃគូ និងតួអង្គខ្សែច្រវាក់តម្លៃស្វាយមកពីខេត្តកំពង់ស្ពឺ កណ្តាល កំពង់ឆ្នាំង និងកំពត ជាច្រើនរូប
(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម កៅ សុណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់តាមតំបន់ ស្តីអំពីការរៀបចំបង្កើតសហព័ន្ធស្វាយកម្ពុជា ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម តំណាងមន្ទីរពាក់ព័ន្ធក្នុងខេត្ត តំណាងអង្គការ/គម្រោងដៃគូ និងតួអង្គខ្សែច្រវាក់តម្លៃស្វាយមកពីខេត្តកំពង់ស្ពឺ កណ្តាល កំពង់ឆ្នាំង និងកំពត ជាច្រើនរូប។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖ ណែនាំអំពីអនាគតរបស់សហព័ន្ធ និងបង្ហាញអំពីវឌ្ឍនភាពនៃដំណើរការក្នុងការបង្កើតសហព័ន្ធស្វាយកម្ពុជា កៀរគរតួអង្គខ្សែច្រវាក់តម្លៃស្វាយចូលរួមក្នុងការបង្កើតសហព័ន្ធស្វាយកម្ពុជាពិភាក្សា និងប្រមូលធាតុចូលលើសេចក្តីព្រាងលក្ខន្តិកៈរបស់សហព័ន្ធស្វាយកម្ពុជាពីអ្នកចូលរួមក្នុងសិក្ខាសាលា។
Newsលោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពីធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា និងរបៀបប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ (SETFO 2.0) ដែលមានការចូលរួមពី មន្ដ្រីតំណាងមន្ទីរពាក់ព័ន្ធ តំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តំណាងសភាពាណិជ្ជកម្មខេត្ត តំណាងសមាគមពាណិជ្ជកម្ម មេធាវី និងនិស្សិតនៅក្នុងខេត្តតាកែវ ជាច្រើនរូប
(តាកែវ)៖ នាព្រឹកថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពីធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា និងរបៀបប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ (SETFO 2.0) ដែលមានការចូលរួមពី មន្ដ្រីតំណាងមន្ទីរពាក់ព័ន្ធ តំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តំណាងសភាពាណិជ្ជកម្មខេត្ត តំណាងសមាគមពាណិជ្ជកម្ម មេធាវី និងនិស្សិតនៅក្នុងខេត្តតាកែវ ជាច្រើនរូប។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក ហ្វូមីអូ យ៉ាម៉ាដា (Fumio Yamada) ប្រធានក្រុមប្រឹក្សាភិបាលអង្គការ នៃសមាគមសហប្រតិបត្តិការជប៉ុន-ខ្មែរ (JCIA) និងគណ:ប្រតិភូ ចូលជួបសម្តែងការគួរសម និងសំណេះសំណាល
(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក ហ្វូមីអូ យ៉ាម៉ាដា (Fumio Yamada) ប្រធានក្រុមប្រឹក្សាភិបាលអង្គការ នៃសមាគមសហប្រតិបត្តិការជប៉ុន-ខ្មែរ (JCIA) និងគណ:ប្រតិភូ ចូលជួបសម្តែងការគួរសម និងសំណេះសំណាល។ ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍ លោក ហ្វូមីអូ យ៉ាម៉ាដា និងគណៈប្រតិភូ មកកាន់ព្រះរាជាណាចក្រកម្ពុជា និងជាពិសេសសម្រាប់ជំនួបសំណេះសំណាល និងសម្តែងការគួរសមនៅក្រសួងពាណិជ្ជកម្មនារសៀលនេះ។ លោកប្រធាន ហ្វូមីអូ យ៉ាម៉ាដា ក៏បានជម្រាបជូនអំពីសមាសភាពប្រធានអង្គការ JCIA ថ្មី ជូនលោកជំទាវរដ្ឋមន្ត្រី និងបានបង្ហាញជូនអំពីទិសដៅរបស់អង្គការ JCIA ដែលជាដៃគូសហការ ដែលបានផ្តល់ការគាំទ្រដល់មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពាធិ៍សែនជ័យ លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់យុវជនកម្ពុជា ការបញ្ជូនកម្មសិក្សាការីទៅធ្វើការនៅប្រទេសជប៉ុន ជួយបង្កើតមជ្ឍមណ្ឌលថែទាំមនុស្សចាស់ និងសេវាសង្គមផ្សេងៗ និងជម្រុញការវិនិយោគពីជនជាតិជប៉ុនក្នុងវិស័យសង្គម និងឧស្សាកម្មនៅកម្ពុជា។
Newsអគ្គនាយកដ្ឋាន «ក.ប.ប.» និងកម្មវិធី RCEP (RISP) រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់»
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយកម្មវិធីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP (RISP) ក្រោមគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) គាំទ្រដោយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីនិងនូវែលសេឡង់ រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់» ក្រោមអធិបតីភាព ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និង លោកស្រី កានូ នីគី លេខាទី១ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍ នៃស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា រួមជាមួយនឹងលោកស្រី ហេង ម៉ូលីយ៉ាណែត អ្នកគ្រប់គ្រងគម្រោង RT4D ប្រចាំប្រទេសកម្ពុជា។
Newsឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំប្រធានអង្គភាពកម្មសិទ្ធិបញ្ញាអាស៊ាន-កូរ៉េ លើកទី៨ ដែលប្រារព្ធនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ភោគ សុវណ្ណរិទ្ធិ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ង៉ែត វិបុល ទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
(សេអ៊ូល, កូរ៉េខាងត្បូង)៖ នារសៀលថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំប្រធានអង្គភាពកម្មសិទ្ធិបញ្ញាអាស៊ាន-កូរ៉េ លើកទី៨ ដែលប្រារព្ធនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ភោគ សុវណ្ណរិទ្ធិ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ង៉ែត វិបុល ទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។



