News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ផាន អូន អគ្គលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែឧសភា ឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋាន ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គនាយករង លោកប្រធាននាយកដា្ឋន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីរាជការទាំងអស់ ចំណុះអគ្គលេខាធិការដ្ឋាន។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីតាមដាន និងពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានក្រោមចំណុះ អគ្គលេខាធិការដ្ឋាន ក្នុងគោលបំណងពង្រឹងការអនុវត្តផែនការសកម្មភាព និងដោះបញ្ហាប្រឈមនានា ដើម្បីទទួលបាននូវសមិទ្ធិផលការងារប្រកបដោយបរិយាប័ន្ន ស័ក្តសិទ្ធិភាព និងប្រសិទ្ធភាពខ្ពស់។
News(ភ្នំពេញ)៖ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាន់អែនមូន រីវើរសាយ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា និងការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO) ដោយមានសិក្ខាកាមចូលរួម សរុប ១៧០នាក់ មកពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ចំនួន ៦៥គ្រឹះស្ថាន។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា (ឆ្នាំ២០០៧) និងការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO) ឬ (https://setfo.moc.gov.kh)។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ មន្រ្តីជំនាញនៃនាយកដ្ឋាននីតិកម្ម និងតំណាងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញលើប្រធានបទដូចខាងក្រោម៖ (១)- ទិដ្ឋភាពទូទៅនៃច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា (២)- ប្រភេទនៃទ្រព្យធានា (ជាចលនទ្រព្យ) (៣)- សិទ្ធិ កាតព្វកិច្ច និងកិច្ចព្រមព្រៀងប្រាតិភោគ (៤)- ការធ្វើសុក្រឹត្យកម្មសិទ្ធិប្រាតិភោគ និងវិធានកំណត់អាទិភាព (៥)- ការអនុវត្តសិទ្ធិប្រាតិភោគ (៦)- ការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ (SETFO 2.0) (៧)- ការអនុវត្តជាក់ស្តែង លើការប្រើប្រាស់មុខងារសំខាន់ៗក្នុងប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO) និង (៨)- កិច្ចពិភាក្សាលើការអភិវឌ្ឍក្របខ័ណ្ឌគតិយុត្ត៕
News(Phnom Penh): On the afternoon of Tuesday, 26 May 2026, at the Ministry of Commerce, His Excellency SOK Sopheak, Secretary of State of the Ministry of Commerce and Permanent Vice-Chairman of the National Committee on Trade Remedies (NCTR), presided over a discussion meeting with international experts, with the participation of members of the National Committee on Trade Remedies and its Secretariat, to discuss and review the progress of the draft sub-decrees for the implementation of the Law on Trade Remedies. These include the draft sub-decree on Anti-Dumping Proceedings, the draft sub-decree on Subsidies and Countervailing Measures Proceedings, and the draft sub-decree on Safeguard Measures Proceedings.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក ផាក ជូបុង (Park Joo Bong) ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆន់ នៃសាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមហ៊ុន Daejoo KC Group ព្រមទាំងគណៈប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆន់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកប្រធាន Park Joo Bong និងគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា។ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពី អំពីការរួមចំណែកយ៉ាងសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក្នុងការពង្រឹងនិងពង្រីកពាណិជ្ជកម្មទ្វេភាគី ព្រមទាំងជម្រាបជូនអំពីបរិយាកាសនិងកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាផងដែរ។ បន្ថែមពីនេះលោកជំទាវរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនិងការវិនិយោគ ប្រកបដោយសក្តានុពល ដោយលើកឡើងពីតួនាទីដ៏មានសារៈសំខាន់របស់វិស័យឯកជន ក្នងការជំរុញកំណើនសេដ្ឋកិច្ច។ ជាការឆ្លើយតប លោក Park Joo Bong និងគណៈប្រតិភូបានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា និងបានចែករំលែកព័ត៌មានអំពីការជំរុញការវិនិយោគផលិតផលកូរ៉េមកកម្ពុជា សំដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ គណៈប្រតិភូកូរ៉េ ក៏បានប្តេជ្ញាថានឹងជួយផ្សព្វផ្សាយនូវបរិយាកាសធុរកិច្ច និងវិនិយោគល្អប្រសើរដែលមានភាពអំណោយផល ដល់វិនិយោគិនកូរ៉េបន្ថែមទៀត។
Newsសេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦