News(ភ្នំពេញ)៖ នាព្រឹកថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំ កិច្ចប្រជុំវឌ្ឍនភាពការងារលើកកម្ពស់ និងជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយក និងមន្ត្រីពាក់ព័ន្ធនានា។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីតាមដាន និងពិនិត្យលើវឌ្ឍនភាពការងារពាណិជ្ជកម្មក្នុងប្រទេស ជាពិសេសពិនិត្យនិងពិភាក្សាលើយន្តការទីផ្សារសមស្រប និងលទ្ធភាពក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការតភ្ជាប់ទីផ្សារ និងបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផលក្នុងស្រុក។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន Guansheng Group, Mainland Group ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន KIMS Rubber (Cambodia) Co., Ltd និង Zhisheng Energy ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនទាំងពីរបានជម្រាបជូន លោកជំទាវរដ្ឋមន្ត្រី អំពីចក្ខុវិស័យវែងឆ្ងាយ និងផែនការយុទ្ធសាស្ត្រក្នុងការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ជាពិសេសការផ្តោតលើការកែច្នៃកសិផលសក្តានុពលរបស់កម្ពុជា រួមមាន៖ គ្រាប់ស្វាយចន្ទី និងដំឡូងមីជាដើម ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ប្រកបដោយសក្កដានុពល និងមានភាពប្រកួតប្រជែងខ្ពស់ ព្រមទាំងបានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់វិស័យឯកជន ដែលជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ច និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ។ ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន Mainland Group (ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុន KIMS Rubber Cambodia Co., Ltd) ចំពោះការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងការបោះទុនវិនិយោគបង្កើតរោងចក្រផលិត និងកែច្នៃនៅកម្ពុជា ដែលនេះជាសក្ខីភាពមួយស្តែងឱ្យឃើញពីទំនុកចិត្តខ្ពស់របស់វិនិយោគិនបរទេសមកលើស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា៕
Newsមកទល់ពេលនេះ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម មានការបន្តចូលរួមពីផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេសចំនួនជាង៥០០ ទីតាំង។ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” គឺជាយុទ្ធនាការលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បីបង្ហាញពី "ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរនិងផលិតករខ្មែរ និងស្មារតីស្រទ្បាញ់ជាតិមាតុភូមិរបស់យើង!” ដែលរៀបចំឡើងរយៈពេល ១ សប្តាហ៍ ក្នុង ១ ខែ រយៈពេល ១ ឆ្នាំ ពេញ ក្នុងគោលបំណង៖ បង្ហាញនិងផ្សព្វផ្សាយផលិតផលជាតិ ឱ្យមានភាពលេចធ្លោ ក៏ដូចជាឱកាសជំរុញការដាក់លក់ ផលិតផលក្នុងស្រុក នៅតាមបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាតទូទាំងប្រទេស។ #MOC2026 #យុទ្ធនាការផលិតផលជាតិ #MadeInCambodia
Newsដើម្បីចូលរួមលើកស្ទួយផលិតផលក្នុងស្រុក និងពង្រីកទីផ្សារកសិផលខ្មែរឱ្យកាន់តែទូលំទូលាយ មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានសហការជាមួយសមាគមនិរន្តរភាពដីដើម្បីជីវិត បាននិងកំពុងរៀបចំដំណើរការ «ផ្សារផលិតផលខ្មែរ» នៅបរិវេណខាងមុខផ្សារទំនើប-បុរីថ្មី (តាមបណ្តោយផ្លូវលេខ៣) ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ការដាក់លក់នេះ ធ្វើឡើងជារៀងរាល់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦:០០ ព្រឹក ដល់ ៦:០០ ល្ងាច ដោយមានកសិផលក្នុងស្រុកស្រស់ៗ និងប្រកបដោយគុណភាព ដូចជា បន្លែសុវត្ថិភាព ផ្លែឈើ សាច់សត្វ អង្ករ និងផលិតផលម្ហូបអាហារកែច្នៃជាច្រើនមុខ។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម សូមអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន ព្រមទាំងភ្ញៀវទេសចរទាំងអស់ អញ្ជើញចូលរួមទស្សនា និងគាំទ្រទិញផលិតផលខ្មែរឱ្យបានច្រើនកុះករ ដើម្បីចូលរួមលើកកម្ពស់ជីវភាពប្រជាកសិករ ជំរុញសហគ្រាសធុនតូចនិងមធ្យម (SMEs) និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ សូមស្វែងរកទីតាំងផ្សារតាមរយៈផែនទី (Google Maps)៖ https://maps.app.goo.gl/44Jyc9M2bWEokxbc8
News(Phnom Penh): On the morning of Friday, 22 May 2026, at the Ministry of Commerce, Her Excellency Tekreth Kamrang, Secretary of State at the Ministry of Commerce, presided over the May 2026 monthly meeting of the Accelerating Inclusive Markets for Smallholders (AIMS) Project, with the participation of the Project Management Office (PMO) team, project officers, and focal points from all 18 targeted Provincial Departments of Commerce. The purpose of the meeting was to report on and review project implementation progress, identify challenges, and propose solutions for the AIMS Project in line with the Annual Work Plan and Budget 2026.