Newsសេចក្តីជូនដំណឹងស្តីពី៖ ការធ្វើសាមញ្ញកម្មការងារចុះបញ្ជីពាណិជ្ជកម្ម ដំណាក់កាលទី២
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងាររបស់ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខេមបូឌាត្រេដ (CambodiaTrade.com) និងគម្រោងពង្រឹងពាណិជ្ជកម្មអេឡិចត្រូនិកជនបទ (Rural E-commerce Empowerment Project - REEP) ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងលោក លោកស្រី ជាមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។ សូមជម្រាបជូនថា ផ្សារពាណិជ្ជកម្ម CambodiaTrade.com គឺជាគំនិតផ្ដួចផ្ដើមដ៏សំខាន់របស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់ផលិតផលក្នុងស្រុក និងផ្ដល់វេទិកាឌីជីថលប្រកបដោយទំនុកចិត្តសម្រាប់ធុរជនកម្ពុជា។ បន្ថែមពីនេះ ថ្នាលនេះនឹងបង្កើតជាឱកាសសម្រាប់កសិករ-ផលិតករនៅតាមទីជនបទ អាចដាក់លក់ផលិតផលរបស់ពួកគាត់នៅក្នុងថ្នាលនេះបាន ហើយថ្នាលនេះនឹងជួយជំរុញឱ្យពួកគាត់មានការអភិវឌ្ឍទំនិញទាំងនោះប្រកបដោយស្ដង់ដា អនាម័យ និងគុណភាពខ្ពស់ ព្រមទាំងផ្ដល់ជាវគ្គបណ្តុះបណ្តាលបន្ថែមទាក់ទងបច្ចេកទេស និងការវេចខ្ចប់ជាដើម។ ដោយឡែក គម្រោង REEP នឹងដើរតួយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដល់អាជីវករនៅតាមតំបន់ជនបទ ដើម្បីធានាថា "គ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលក្នុងសេដ្ឋកិច្ចឌីជីថល" ផងដែរ៕
News(Phnom Penh): On the afternoon of Thursday, 21 May 2026, at the Ministry of Commerce, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, held a working meeting with Mr. JOHN L. GORE, representative of EUROFAIR and ITE Group. During the meeting, both sides exchanged views and discussed potential areas of cooperation aimed at encouraging private sector participation from both countries in trade exhibition events organized in Russia and Cambodia. The cooperation seeks to expand the presence of Cambodian products and services in international and Russian markets, while also promoting Russian products and services in Cambodia.
News(Changsha, China): On 21-22 May 2026, Mr. Lao Nguon Eng, Commercial Attaché to the Royal Consulate General of Cambodia in Guangzhou, the People’s Republic of China, participated in the "2026 Business Changsha Consuls Tour." The event was hosted by the Changsha Municipal People’s Government and co-organized by the Changsha Foreign Affairs Office and the China Council for the Promotion of International Trade (CCPIT Changsha) at the Meixi Lake Hotel in Changsha, Hunan Province, People's Republic of China. This initiative was organized to enhance trade and investment cooperation between countries maintaining diplomatic missions and consulates in the People's Republic of China. The program focused primarily on economic and trade cooperation, the technology sector, cross-border trade, and trade facilitation. The event also featured study visits to three prominent Chinese enterprises in Changsha, Hunan Province, including: 1. S'YOUNG Cosmetics, 2. A Digital Technology Development enterprise, and 3. Bosen Group, a logistics and manufacturing conglomerate.
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដឹកនាំដោយលោក Enjoy Ho ប្រធានសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកប្រធានគណៈប្រតិភូ និងសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់សមាគម។ ក្នុងឱកាសនោះ លោកប្រធានសមាគម បានថ្លែងអំណរគុណចំពោះលោកជំទាវរដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការក្នុងការបន្តធ្វើការរួមគ្នា ដើម្បីជំរុញកំណើននៃការនាំចេញរបស់កម្ពុជា។ ក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានចែករំលែកព័ត៌មានគ្នាទៅវិញទៅមក និងបានពិភាក្សាស៊ីជម្រៅដើម្បីពិនិត្យលើយន្តការលើកទឹកចិត្តវិនិយោគិនបរទេស និងការជំរុញអភិវឌ្ឍបន្ថែមលើវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបនៅកម្ពុជា៕