News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «របៀបប្រើប្រាស់ Microsoft Office 365» ក្រោមអធិបតីភាពរបស់ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋាន/អង្គភាពចំណុះក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Video Conference) ពីថ្នាក់ដឹកនាំ និងមន្ត្រីបង្គោលនៃមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ទាំង២៥ ផងដែរ។ វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាង ក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងលើកកម្ពស់បរិវត្តកម្មឌីជីថល និងបង្កើនប្រសិទ្ធភាពការងាររដ្ឋបាល សេវាសាធារណៈ ព្រមទាំងកិច្ចសម្រួលពាណិជ្ជកម្ម។ សូមជម្រាបជូនថា ការធ្វើទំនើបកម្មសមត្ថភាពផ្នែកបច្ចេកវិទ្យាដល់មន្រ្តីនៃក្រសួងពាណិជ្ជកម្មនាពេលនេះ គឺជាជំហានគន្លឹះមួយក្នុងការឆ្លើយតបទៅនឹង «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥» ដើម្បីធានាថាការផ្តល់សេវាសាធារណៈ ជូនវិស័យឯកជន ពាណិជ្ជករ និងសាធារណជន ប្រកបដោយ ប្រសិទ្ធភាព និងឆាប់រហ័ស៕
News(Suzhou, People's Republic of China): On the afternoon of Friday, 22 May 2026, Her Excellecy CHAM Nimul, Minister of Commerce of the Kingdom of Cambodia held a bilateral meeting with His Excellency Li Chenggang, China International Trade Representative, and Vice Minister of Commerce. During the meeting, both sides exchanged views on Cambodia-China bilateral trade relation, as well as the developments in regional and global trade landscape. In addition, the two sides discussed further strengthening cooperation to promote bilateral trade and expand economic opportunities between the two countries.
News(Suzhou, People’s Republic of China): In the afternoon of Friday, 22 May 2026, at the invitation of His Excellency Wang Wentao, Minister of Commerce of the People’s Republic of China, Her Excellency CHAM Nimul, Minister of Commerce of the Kingdom of Cambodia, participated and delivered a speech at the Dialogue between Members of the Regional Comprehensive Economic Partnership (RCEP) and the Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP), held in Suzhou, People’s Republic of China, with the participation of representatives from RCEP and CPTPP members. On this occasion, Her Excellency Minister delivered remarks underscoring the importance of strengthening the rules-based multilateral trading system, advancing reform of the World Trade Organization (WTO), and supporting the accession of aspiring economies to RCEP and CPTPP.
Newsសេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ឌីជីថលូបនីយកម្ម នឹងការនាំចេញតាមថ្នាលខេមបូឌាត្រេដ» លើកទី២ ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០ព្រឹក - ០៥:០០រសៀល នៅទីស្តីការក្រសួង ពាណិជ្ជកម្ម
News(ភ្នំពេញ)៖ នារសៀល ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យលើវឌ្ឍនភាពការងារត្រៀមសហការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខដ៏ខ្លីនេះ នៅព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបជូនថា វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំចំនួនពីរលើករួចមកហើយកាលពីឆ្នាំ២០២២ និងឆ្នាំ២០២៤ ដើម្បីជំរុញការផ្គូផ្គងធរុកិច្ច និងបង្កើនកិច្ចសហការឱ្យកាន់តែប្រសើរបន្ថែមទៀត រវាងរង្វង់ធុរកិច្ចនៃប្រទេសទាំងពីរ ក៏ដូចជាដើរតួជាយន្តការក្នុងការស្វែងយល់និងជួយដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យឯកជន។