News(Phnom Penh): On the morning of Thursday, 23 April 2026, at the Ministry of Commerce, His Excellency VAR Rotsan and His Excellency LIM Louk Piseth, Secretaries of State of the Ministry of Commerce, co-chaired a consultative meeting with a delegation from the Vietnam Cassava Association (VCA). The meeting was also attended by Undersecretaries of State, Directors General, Deputy Directors General, and relevant department heads, alongside several representatives from the Vietnam Cassava Association. The meeting aimed to review the progress of the Memorandum of Understanding (MOU) and discuss strategic solutions to enhance the cassava value chain between Cambodia and Vietnam.
News(Phnom Penh): On the morning of Wednesday, 22 April 2026, at the Ministry of Commerce, Her Excellency Tekreth Kamrang, Secretary of State at the Ministry of Commerce, presided over the April 2026 monthly meeting of the Accelerating Inclusive Markets for Smallholders (AIMS) Project, with the participation of the Project Management Office (PMO) team, project officers, and focal points from all 18 targeted Provincial Departments of Commerce. The purpose of the meeting was to report on and review project implementation progress, identify challenges, and propose solutions for the AIMS Project in line with the Annual Work Plan and Budget 2026. As a result, the AIMS Project teams across all 18 target provinces have implemented their activities in accordance with their work plans and set work directions for the coming months. During the meeting, key challenges were also discussed and addressed to ensure the continued effective and successful implementation of project activities.
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធសព ឧបាសិកា ពៅ សុខន ត្រូវជាម្តាយបង្កើតរបស់ លោក តាន់ ម៉ារ៉ែន អនុប្រធានការិយាល័យ សាខា ក.ប.ប. រាជធានីភ្នំពេញនៃក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១២:៤៥នាទីយប់ ដោយជរាពាធ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម បានសម្ដែងនូវការចូលរួមរំលែកនូវមរណទុក្ខជាមួយ លោក តាន់ ម៉ារ៉ែន និងក្រុមគ្រួសារចំពោះមរណភាពរបស់ ឧបាសិកា ពៅ សុខន ដែលជាការបាត់បង់ម្តាយ ម្តាយក្មេក និងជីដូនជាទីស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ប្រកបដោយព្រហ្មវិហារធម៌ថ្លៃថ្លា និងសង្គហធម៌មិនចេះរីងស្ងួតរបស់កូនៗ ចៅៗ និងក្រុមគ្រួសារ។ ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋលេខាធិការ តំណាង លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា ពៅ សុខន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ផាន អូន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន និង ឯកឧត្តម ឡាយ សុខសៅគន្ធា អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងជាអតីតអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន ក្នុងគោលបំណងពិនិត្យ ពិភាក្សា និងសំណេះសំណាលជាមួយមន្ត្រីក្រោមចំណុះអគ្គលេខាធិការដ្ឋាន ដើម្បីស្តាប់ធាតុចូលនូវវឌ្ឍនភាពការងារ ផែនការសកម្មភាព និងបញ្ហាប្រឈមនានាដែលបានអនុវត្តកន្លងមក។ កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ការពង្រឹងសមត្ថភាព និងការកសាងទំនាក់ទំនងល្អជាមួយបណ្តាអង្គភាពនានា ដើម្បីបង្កើនប្រសិទ្ធផល ក្នុងការបំពេញភារកិច្ច និងអនុវត្តការងារ ប្រកបដោយវិជ្ជាជីវៈ និងស័ក្តិសិទ្ធិភាព ឆ្លើយតបទៅនឹងប្រសិទ្ធភាពការងារបច្ចុប្បន្ន៕
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ក្រុមការងារទទួលបន្ទុករៀបចំយុទ្ធសាស្រ្តជាតិ និងត្រៀមនិងទទួលការវាយតម្លៃអញ្ញមញ្ញ ឆ្នាំ២០២៨-២០២៩ ស្ដីពីការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ លើកទី១ដែលដឹកនាំដោយ ឯកឧត្តម ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធាន គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) និងជាសហប្រធានក្រុមការងារ និង ឯកឧត្តម ហេង បូមករា ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងជាសហប្រធាន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិការនៃក្រុមការងារដែលជាតំណាងមកពីក្រសួង និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ៕