ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3763
Newsឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម
(Phnom Penh): On the morning of Thursday, 5 February 2026, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, including the Secretary of State, Undersecretary of State, Director General, Directors of Departments, Directors of Provincial Departments, and other officials. The weekly meeting was held at the Ministry of Commerce and via video conference, covering the following agenda: 1. Brief report on the results of participating in the “Global Business Summit” under the theme: “Chinese Enterprises Going Global” and the “Asia Finance 2026” Forum in the People’s Republic of China 2. Brief report on the working progress of the Accounting and Finance Department 3. Brief report on the working progress of the Europe, Middle East and Africa Department 4. Brief report on the working progress of the Banteay Meanchey Provincial Department of Commerce 5. Brief report on the working progress of the Oddar Meanchey Provincial Department of Commerce 6. Other Interventions.
Newsឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពីធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី “វិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ” ជំនាន់ទី៤ និង “អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល” ជំនាន់ទី១៧
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពីធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី “វិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ” ជំនាន់ទី៤ និង “អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល” ជំនាន់ទី១៧ ដែលមានសិក្ខាកាមជ័យលាភីចំនួន ៦៦នាក់ (ស្រី២៦នាក់)។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវការអបអរសាទរចំពោះសិក្ខាកាមជ័យលាភីទាំងអស់ ដែលបានទទួលជោគជ័យក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ទាំងពីរនេះ និងបានណែនាំឱ្យសិក្ខាកាមទាំងអស់យកចំណេះដឹងដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ យកទៅអនុវត្តក្នុងការងារជាក់ស្ដែងសំដៅលើកកម្ពស់ប្រសិទ្ធភាពវិស័យពាណិជ្ជកម្ម នៅកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ការបញ្ចប់វគ្គបណ្ដុះបណ្ដាលរបស់សិក្ខាកាមទាំងអស់នាពេលនេះ គឺបានបង្ហាញនូវសក្ខីភាពថ្មីមួយទៀតក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្រសួងពាណិជ្ជកម្ម ដែលកន្លងមកបានបណ្តុះបណ្តាលជូនវិស័យឯកជនចំនួន ១៨ជំនាន់ ជាលទ្ធផលមានសិក្ខាកាមប្រឡងជាប់ចំនួន ៨០១នាក់ ក្នុងនោះស្រ្តី ២៩១នាក់ និង សម្រាប់មន្រ្តីរាជការចំនួន ៤ជំនាន់ សិក្ខាកាមប្រឡងជាប់ចំនួន ១៧២នាក់ ក្នុងនោះស្រ្តី ៦៥នាក់។ សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពី វិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញបានផ្តោតលើវិធានដើមកំណើតទំនិញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេរភាគី និងនីតិវិធីនៃការនាំចេញ ជាពិសេសនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក៕
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយក លោកអគ្គនាយករង និងថ្នាក់ដឹកនាំនាយកដ្ឋាន
(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយក លោកអគ្គនាយករង និងថ្នាក់ដឹកនាំនាយកដ្ឋាន។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ និងការពង្រឹងការតភ្ជាប់ទីផ្សារក្នុងស្រុក។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកជំទាវ Vivain Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី
(Phnom Penh): On the morning of Wednesday, 4 February 2026, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Her Excellency Vivain Loss Sanmartin, Ambassador Extraordinary and Plenipotentiary of the Federative Republic of Brazil to the Kingdom of Cambodia, to discuss ways to strengthen and expand bilateral trade cooperation.
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិត្តិយសនៃគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២៥ និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវប្រធាន អនុប្រធាន នៃគណៈកម្មការប្រតិបត្តិ លោក លោកស្រី សមាជិកាសាខាសមាគមនារីកម្ពុជាដើម្បី សន្តិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម
(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិត្តិយសនៃគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២៥ និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវប្រធាន អនុប្រធាន នៃគណៈកម្មការប្រតិបត្តិ លោក លោកស្រី សមាជិកាសាខាសមាគមនារីកម្ពុជាដើម្បី សន្តិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលនូវវឌ្ឍនភាពការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ ព្រមទាំបញ្ហាប្រឈម និងទិសដៅដែលត្រៀមអនុវត្តក្នុងឆ្នាំ២០២៦។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនេះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារនៃសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម ដែលបានបំពេញបេសសកម្មការងារស្នូលជំនាញក្នុងការជួយលើកកម្ពស់វិស័យពាណិជ្ជកម្ម ក៏ដូចការរួបរួមសាមគ្គី ឯកភាពគ្នាជាធ្លុងមួយ ក្នុងការជួយលើកស្ទួយសុខុមាលភាព ជីវភាព និងតួនាទីរបស់ស្រ្តីជាមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី ក៏បានជួបសំណេះសំណាល សួរសុខទុក្ខ ស្តាប់នូវសំណូមពររបស់ថ្នាក់ដឹកនាំ និងសមាជិកាសាខាសមាគមនារីក្រសួងពាណិជ្ជកម្ម ដើម្បីបង្កើនភាពស្និទ្ធស្នាល និងសាមគ្គីភាព ក៏ដូចជាស្វែងយល់ពីតម្រូវការជារួមរបស់សមាជិការបស់សខា ន.ក.ស.អ ក្រសួងពាណិជ្ជកម្ម។ មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សមាជិកានៃសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងពាណិជ្ជកម្ម ឱ្យបន្តស្មារតីបុរេសកម្មក្នុងការបំពេញភារកិច្ចជំនាញនិងការងារសមាគមនារី ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើស្មារតីរួបរួមសាមគ្គី និងសហការគ្នាជិតស្និទ្ធ ដើម្បីអភិវឌ្ឍខ្លួន ទាំងសមត្ថភាព និងគោលជំហរ ជាពិសេសចូលរួមអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែរីកចម្រើន និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។



