News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការជំរុញការនាំចេញទៅទីផ្សារអន្តរជាតិ ដោយគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗលើសសរស្តម្ភអាទិភាពចំនួន៣ រួមមាន ការកែទម្រង់និងការលើកកម្ពស់បរិយាកាសធុរកិច្ច ការជំរុញនិងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការតភ្ជាប់និងពង្រីកទីផ្សារអន្តរជាតិ ដែលជារបៀបវារៈមួយក្នុងចំណោមរបៀបវារៈនាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហូ ស៊ីវយ៉ុង អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម បានអញ្ជើញដឹកនាំ «កិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្តីពីនីតិវិធីក្នុងការស្នើសុំ និងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (CO) និងប្រកាសពាក់ព័ន្ធផ្សេងទៀត» ដែលទទួលបានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន លោក លោកស្រីជាប្រធាន និងអនុប្រធាននាយកដ្ឋាន មន្ត្រីរាជការ នៃនាយកដ្ឋាននាំចេញ-នាំចូល និងនាយកដ្ឋានគ្រប់គ្រងការនាំចេញក្នុងតំបន់សេដ្ឋកិច្ចពិសេស។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីធ្វើបច្ចុប្បន្នភាព និងផ្សព្វផ្សាយអំពី៖ ១. នីតិវិធី និងបទប្បញ្ញត្តិថ្មីៗនៃការផ្តល់វិញ្ញាបនបត្រ CO៖ ណែនាំអំពីនីតិវិធី និងបទប្បញ្ញត្តិថ្មីៗ ពាក់ព័ន្ធនឹងការស្នើសុំ និងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (CO) ឱ្យបានកាន់តែច្បាស់លាស់។ ២. ការពិនិត្យ និងផ្ទៀងផ្ទាត់សន្និធិវត្ថុធាតុដើម៖ ពង្រឹងការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់សន្និធិវត្ថុធាតុដើម សម្រាប់បម្រើដល់ផលិតកម្មនាំចេញ។ ៣. ការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្មក្នុងការស្នើសុំ និងការផ្តល់សេវា៖ ជំរុញការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្ម (co.moc.gov.kh) ដើម្បីធានាតម្លាភាព និងភាពឆាប់រហ័ស៕
News(យ៉ាមូស៊ូក្រូ-អាប៊ីតចាន, កូតឌីវ័រ)៖ នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង-ស្ថាប័ន បន្តដំណើរទស្សនកិច្ចសិក្សា និងជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនចំនួន ២ រួមមាន៖ ១. ជំនួបជាមួយក្រុមហ៊ុន SODEFORCE នៅទីក្រុងយ៉ាមូស៊ូក្រូ (Yamoussoukro) ដើម្បីស្វែងយល់ពីការបង្កើនតម្លៃបន្ថែមដល់ផ្លែស្វាយចន្ទី ការអភិវឌ្ឍផលិតផលថ្មី និងការអភិវឌ្ឍទីផ្សារក្នុងស្រុក។ ក្នុងអំឡុងទស្សនកិច្ចសិក្សានេះ តំណាងក្រុមហ៊ុនបានបង្ហាញអំពីដំណើរការកែច្នៃផ្លែស្វាយចន្ទី និងការកែច្នៃអនុផលស្វាយចន្ទីដូចជា ទឹកផ្លែស្វាយចន្ទី ស្រា ទឹកខ្មេះ អាល់កុល ម្សៅច្នៃពីគ្រាប់ស្វាយចន្ទី ចំណីត្រី និងផលិតផលអាហារផ្សេងៗ ស្របតាមគោលការណ៍គ្មានសំណល់ (Zero Waste)។ ២. ជំនួបជាមួយក្រុមហ៊ុន Olam Food Ingredients (OFI) នៅទីក្រុងអាប៊ីតចាន (Abidjan) ដើម្បីស្វែងយល់បន្ថែមពីការលើកទឹកចិត្ត និងការបង្កើតបរិយាកាសអំណោយផលសម្រាប់វិស័យឯកជន ការគ្រប់គ្រងគុណភាព និងការរៀបចំផលិតផលស្វាយចន្ទីសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។
News(Phnom Penh): On the morning of Wednesday, 23 September 2026, at the Ministry of Commerce, His Excellency Sok Sopheak, Secretary of State of the Ministry of Commerce, presided over a meeting to review progress and follow up on the implementation of Cambodia’s Work Programme under the World Trade Organization (known as the WTO Work Programme). The meeting was attended by Their Excellencies and distinguished representatives from relevant ministries and institutions. The meeting aimed to update and follow up on the progress made by Cambodia in implementing its commitments under the WTO Work Programme, which Cambodia made during its WTO accession negotiations. The meeting also reviewed progress on a number of suggestions and questions raised by WTO Members during Cambodia’s Third Trade Policy Review (3rd TPR), held in March 2025 in Geneva, Switzerland.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការសមាគមសហគ្រិនស្ត្រីកម្ពុជា លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈកម្មការក្នុងកម្មវិធីប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមឆ្នាំ២០២៦ វគ្គផ្ដាច់ព្រ័ត្រ ក្រោមប្រធានបទ “ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព” ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ តំណាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងម្ចាស់សហគ្រាសក្នុងវិស័យម្ហូបអាហារ វិស្វកម្មអគ្គិសនីនិងសំណង់ សិប្បកម្ម សុខាភិបាល និងកសិកម្ម ជាច្រើនរូប។ កម្មវិធីនេះមានគោលបំណងបង្កើតជាវេទិកាមួយ ដែលផ្តោតលើការលើកកម្ពស់សមត្ថភាព និងការទទួលស្គាល់ស្នាដៃសហគ្រិនស្ត្រី ការចូលរួមរបស់ស្ត្រីក្នុងវិស័យសហគ្រិនភាព តាមរយៈការចែករំលែកបទពិសោធន៍ ការបង្កើតបណ្តាញអាជីវកម្ម ព្រមទាំងផ្តល់ឱកាសក្នុងការបង្ហាញផលិតផល សេវាកម្ម គំរូអាជីវកម្ម និងគំនិតច្នៃប្រឌិតរបស់ខ្លួន។ បន្ថែមពីនេះ កម្មវិធីនេះ ក៏ផ្តល់នូវការផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធន៍ពីអ្នកជំនាញ ការស្វែងរកដៃគូអាជីវកម្ម ការលើកទឹកចិត្តសហគ្រិនស្ត្រីឱ្យបន្តរីកចម្រើន ព្រមទាំងជំរុញការច្នៃប្រឌិតនិងនវានុវត្តន៍ ដើម្បីបង្កើតការងារ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។