News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្ត ដឹកនាំដោយ ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមលោក អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យថ្នាក់កណ្ដាលទាំងអស់។ របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន៖ ១. មតិស្វាគមន៍ បើកកិច្ចប្រជុំ និងវឌ្ឍនភាពការងារពាក់ព័ន្ធ ដោយឯកឧត្ដមប្រធានអង្គប្រជុំ ២. របាយការណ៍វឌ្ឍនភាពការងារពាក់ព័ន្ធនឹងមន្ទីរពិសោធន៍ ៣. របាយការណ៍វឌ្ឍនភាពការងារពាក់ព័ន្ធនឹងការដាក់តាំងបង្ហាញផលិតផលហាឡាលកម្ពុជា នៅក្នុងពិព័រណ៌ផលិតផលខ្មែរ២០២៥ និងការចូលរួមកិច្ចប្រជុំកំពូលហាឡាលអន្តរជាតិឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ៤. របាយការណ៍វឌ្ឍនភាពការងាររបស់នាយកដ្ឋានប្រកួតប្រជែង, ការងាររបស់លេខាធិការដ្ឋាន គ.ប.ក. និងវឌ្ឍនភាពនៃការរៀបចំកិច្ចប្រជុំក្រុមអ្នកជំនាញអាស៊ានស្ដីពីការប្រកួតប្រជែងលើកទី៣៥ (35th AEGC) និងកិច្ចប្រជុំលើកទី៦របស់ប្រធានអង្គភាពប្រកួតប្រជែងអាស៊ាន (6th AHCA) ៥. របាយការណ៍វឌ្ឍនភាពការងាររបស់សាខា ក.ប.ប. ខេត្តកណ្ដាល, សាខា ក.ប.ប. ខេត្តស្ទឹងត្រែង និងសាខា ក.ប.ប. ខេត្តមណ្ឌលគិរី ក្នុងការអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវ ៦. មតិចូលរួមរបស់លោកអគ្គនាយករងទទួលបន្ទុក ៧. មតិបិទអង្គប្រជុំ និងការកំណត់ផែនការសកម្មភាពជាទិសដៅក្នុងការបំពេញការងារតាមភារកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម។
News(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នាថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ជាមួយនឹងប្រទេសដៃគូអាស៊ាន ដូចខាងក្រោម៖ -កិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ត្រីភាគីជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មស្វីស លើកទី៤ (4th AEM-Troika Open-ended Dialogue with Switzerland Trade Minister) -កិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដា លើកទី១៤ (14th AEM-Canada Consultation) -កិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ឥណ្ឌា លើកទី២២ (22nd AEM-India Consultation) -កិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-រុស្ស៊ី លើកទី១៤ (14th AEM-Russia Consultation) -កិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ហុងកុងនៃប្រទេសចិន លើកទី៩ (9th AEM-Hong Kong of China Consultation) កិច្ចប្រជុំខាងលើត្រូវបានរៀបចំឡើងស្របនឹងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៧ ក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៥ ដើម្បីតាមដាន និងពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន ជាមួយនឹងដៃគូខាងលើ ក្រោមក្របខណ្ឌអាស៊ាន ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃប្រទេសចិន (AHKFTA) ព្រមទាំងវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACAFTA) និងការពិនិត្យឡើងវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា (AITIGA) ផងដែរ។ --- (Kuala Lumpur, Malaysia): On Friday, 26 September 2025, in Kuala Lumpur, Malaysia, His Excellency PICH Rithi, Secretary of State of the Ministry of Commerce, high representative of Her Excellency CHAM Nimul,Minister of Commerce and the ASEAN Economic Minister (AEM) for Cambodia led Cambodia’s delegation to attend consultations with Dialogue Partners of ASEAN, as follows: - 4th AEM-Troika Open-ended Dialogue with Switzerland Trade Minister - 14th AEM-Canada Consultation - 22nd AEM-India Consultation - 14th AEM-Russia Consultation - 9th AEM-Hong Kong of China Consultation The above meetings were held under Malaysia's ASEAN Chairmanship in 2025, was convened back-to-back with the 57th AEM Meeting to monitor and review the progress of economic cooperation between ASEAN and the above partners under the ASEAN framework, the implementation of the ASEAN-Hong Kong,China Free Trade Agreement (AHKFTA), as well as the progress of negotiations on the ASEAN-Canada Free Trade Agreement (ACAFTA) and the review of the ASEAN-India Trade in Goods Agreement (AITIGA).
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការចំពោះកិច្ច ដើម្បីសិក្សា និងរៀបចំបង្កើតសហព័ន្ធស្វាយកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចលើកទី២ ដើម្បីតាមដានវឌ្ឍនភាពការងារនៃការរៀបចំបង្កើតសហព័ន្ធស្វាយកម្ពុជា ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រីជាអនុប្រធាន និងសមាជិកគណៈកម្មការមកពីក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសា្រស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ អង្គការ CIRD, HEKS, GIZ, CAPRED ព្រមទាំងតួអង្គខ្សែច្រវាក់តម្លៃក្នុងវិស័យស្វាយជាច្រើនរូប។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖ ១.រាយការណ៍អំពីលទ្ធផលនៃសិក្ខាសាលាថ្នាក់តំបន់ទាំង៣ រួមមានខេត្តកំពង់ស្ពឺ បាត់ដំបង និងខេត្តកំពង់ធំ ២.ពិភាក្សាលើសេចក្តីព្រាងណែនាំស្តីពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសសមាសភាពក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយកម្ពុជា។
News(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ជាមួយនឹងប្រទេសដៃគូអាស៊ាន ដូចខាងក្រោម៖ - កិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ លើកទី៣០ (30th AEM-CER) - កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៣ (13th EAS-EMM) - ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស លើកទី៥ (5th AEM-UK) - កិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លើកទី២១ (21st AEM-EU Trade Commissioner Consultation) កិច្ចប្រជុំខាងលើត្រូវបានរៀបចំឡើងស្របនឹងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៧ ក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៥ ដើម្បីតាមដាន និងពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន ជាមួយនឹងដៃគូខាងលើ ក្រោមក្របខណ្ឌអាស៊ាន ក៏ដូចជាតាមដានការអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ (AANZFTA) ផងដែរ។ --- (Kuala Lumpur, Malaysia): On Thursday, 25 September 2025, in Kuala Lumpur, Malaysia, His Excellency PICH Rithi, Secretary of State of the Ministry of Commerce, high representative ofHer Excellency CHAM Nimul, Minister of Commerce and the ASEAN Economic Ministers (AEM) for Cambodia, led Cambodia’s delegation to attend consultations with Dialogue Partners of ASEAN, as follows: - 30th AEM-Closer Economic Relations (CER) Consultation - 13th East Asia Summit Economic Ministers’ Meetings (13th EAS-EMM) - 5th AEM-UK Consultation - 21st AEM-EU Trade Commissioner Consultation The above meetings held under Malaysia's ASEAN Chairmanship in 2025 were convened back-to-back with the 57th AEM Meeting to monitor and review the progress of economic cooperation between ASEAN and the above partners under the ASEAN framework, as well as to monitor the implementation of the ASEAN-Australia-New Zealand Free Trade Area (AANZFTA).
News(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នារសៀលថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (AEM-USTR Consultation) និងកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន លើកទី៣១ (31st AEM-METI Consultation) នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំទាំងពីរខាងលើត្រូវបានរៀបចំឡើងស្របនឹងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៧ ក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៥ ដើម្បីតាមដាន និងពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន ជាមួយនឹងសហរដ្ឋអាមេរិក និងជប៉ុន ក្រោមក្របខណ្ឌអាស៊ាន។ --- (Kuala Lumpur, Malaysia): On the afternoon of Wednesday, 24 September 2025, His Excellency PICH Rithi, Secretary of State of the Ministry of Commerce, high representative of Her Excellency CHAM Nimul,Minister of Commerce and the ASEAN Economic Ministers (AEM) for Cambodia led Cambodia’s delegation to attend the AEM-United States Trade Representative Consultation (AEM-USTR Consultation) and 31st AEM - Ministry of Economy, Trade, and Industry Consultation (31st AEM-METI Consultation) in Kuala Lumpur, Malaysia. The above two meetings were held under Malaysia's ASEAN Chairmanship in 2025, was convened back-to-back with the 57th AEM Meeting to monitor and review the progress of economic cooperation between ASEAN, the United States, and Japan under the ASEAN framework.