News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណអធិបតីក្នុងពិធីបើកសម្ពោធ «ពិព័រណ៍ផលិតផលចិននៅកម្ពុជា ២០២៥» ដែលរៀបចំដោយក្រុមហ៊ុន Cambodian Frank Inman Exhibition Co., Ltd និងមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់៣០ ខែកញ្ញា ឆ្នាំ២០២៥។ ពិធីបើកនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា សមាគមន៍ធុរកិច្ចបរទេសនៅកម្ពុជា និងធុរជន-វិនិយោគិនកម្ពុជា-ចិន ជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ក្រុមហ៊ុន Cambodian Frank Inman Exhibition Co., Ltd ដែលបានរៀបចំព្រឹត្តិការណ៍នេះបានយ៉ាងល្អ និងបានជ្រើសរើសប្រទេសកម្ពុជាសម្រាប់រៀបចំព្រឹត្តិការណ៍នេះឡើង។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ការដាក់តាំងបង្ហាញនូវផលិតផលចិននៅកម្ពុជា ក្នុងឱកាសនេះ បានបង្ហាញឱ្យឃើញពីភាពរីកចម្រើននៃទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាតម្រូវការរបស់ប្រជាជនកម្ពុជា ចំពោះផលិតផលចិននៅកម្ពុជា ជាពិសេសសម្ភារៈបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិក សម្ភារៈសំណង់ គ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ជាដើម។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងពីទំនាក់ទំនងដ៏រឹងមាំជាប្រពៃណី នៃទំនាក់ទំនងការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងចិន ជាពិសេសតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការ ផ្លូវរដ្ឋ និងការអញ្ជើញចូលរួមកិច្ចប្រជុំនានាទៅវិញទៅមករបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពរបស់ថ្នាក់ដឹកនាំកំពូល ក្នុងការបន្តពូនជ្រុំ និងពង្រឹងនូវមិត្តភាពដែកថែប កម្ពុជា-ចិន និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ បន្ទាប់ពីបញ្ចប់នៃកម្មវិធីបើក ឯកឧត្តមរដ្ឋលេខាធិការ និងប្រតិភូទាំងអស់ ក៏បានទស្សនាស្តង់ពិព័រណ៍ ដែលជាឱកាសក្នុងការជួបជាមួយក្រុមហ៊ុនជាច្រើនដែលមានសក្តានុពល និងមានបំណងក្នុងការចែកចាយផលិតផលចិននៅក្នុងព្រះរាជាណាចក្រកម្ពុជា ផងដែរ៕ --- (Phnom Penh): On the morning of Sunday, 28 September 2025, at the Diamond Island Convention and Exhibition Center, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, representing Her Excellency CHAM Nimul, Minister of Commerce, chaired the opening remarks at the inauguration ceremony of the "China Cambodia Commodity Trade Fair 2025," which was organized by Cambodian Frank Inman Exhibition Co.,Ltd., in three days, from 28-30 September 2025. The event was also attended by the representatives from the Ministry of Culture and Fine Arts, Ministry of Labour and Vocational Training, the Council for the Development of Cambodia (CDC), the Cambodia Chamber of Commerce, the American Chamber of Commerce in Cambodia, the Foreign Business Association in Cambodia, and Cambodian-Chinese entrepreneurs and investors. On this occasion, His Excellency Secretary of State praised Cambodian Frank Inman Exhibition Co., Ltd. for well organizing and for selecting Cambodia as the host country. His Excellency the Secretary of State said that the display of Chinese products in Cambodia on this occasion demonstrated the progress of economic and trade relations between the two countries, as well as the demand of the Cambodian consumer for Chinese products in Cambodia, especially electrical appliances, electronics, construction materials, furniture, and household items. Additionally, His Excellency Secretary of State emphasized the strong and traditional diplomatic, economic, and trade relations between Cambodia and China, particularly through reciprocal exchanges in official visits and participation in various high-level meetings by the top leaders of both countries.These exchanges reflect the high priority given by the top leadership to strengthening the "ironclad friendship" and the "diamond cooperation framework" between Cambodia and China. After the opening ceremony, His Excellency Secretary of State and all delegates toured the exhibition booths, providing an opportunity to meet with many potential companies interested in distributing Chinese products in the Kingdom of Cambodia.
News(ភ្នំពេញ)៖ នាព្រឹក ថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម CHEN Xiaofeng ប្រធានក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិនៃគណៈកម្មាធិការខេត្តក្វាងទុង (CCPIT Guangdong) ដែលបានដឹកនាំប្រតិភូក្រុមហ៊ុនចិនអញ្ជើញចូលរួមកិច្ចប្រជុំនេះ ក្នុងគោលបំណងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសពិភាក្សាអំពីឱកាសធ្វើអាជីវកម្ម និងសក្តានុពលវិនិយោគនៅកម្ពុជា។
News(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នារសៀលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Jitin Prasada រដ្ឋលេខាធិការសហភាពនៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងក្រសួងអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មាន នៃសាធារណរដ្ឋឥណ្ឌា។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើទិដ្ឋភាពពាណិជ្ជកម្មក្នុងតំបន់បច្ចុប្បន្ន ពិភាក្សាអំពីក្របខណ្ឌដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ស្វែងយល់ពីវិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងពិនិត្យវឌ្ឍនភាពក្នុងការរៀបចំកិច្ចប្រជុំនៃក្រុមការងារចម្រុះស្តីពីពាណិជ្ជកម្ម និងវិនិយោគ។ --- (Kuala Lumpur, Malaysia): On the afternoon of Thursday, 25 September 2025, in Kuala Lumpur, Malaysia, His Excellency PICH Rithi, Secretary of State of the Ministry of Commerce, held a bilateral meeting with His Excellency Jitin Prasada, Union Minister of State for Ministry of Commerce & Industry and Ministry of Electronics & Information Technology of Republic of India. During the meeting, both sides exchanged views on the current regional trading landscape, discussed frameworks to enhance and broaden bilateral trade cooperation, explored potential areas of collaboration between the two countries, and reviewed progress in preparing for the meeting of the Joint Working Group on Trade and Investment.
News(កណ្ដាល)៖ ផ្សារផលិតផលខ្មែរខេត្តកណ្ដាល បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរ នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១ថ្ងៃត្រង់ ដែលមានទីតាំង ស្ថិតនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ។ ស្វែងរកទីតាំងផ្សារផលិតផលខ្មែរខេត្តកណ្ដាល៖ https://maps.app.goo.gl/Yj3L4vzNj5TcSKTN9 សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕
News(ខេត្តកំពង់ធំ)៖ ផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករខ្មែរយើង នៅក្នុងខេត្តកំពង់ធំ នៅរៀងរាល់ថ្ងៃសុក្រ-សៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៦៖០០ នាទីព្រឹក -៦៖០០ នាទីល្ងាច។ ស្វែងរកផ្សារផលិតផលខ្មែរខេត្តកំពង់ធំ៖ https://maps.app.goo.gl/yRL49ftQu36MaMWg9?g_st=ipc សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕