News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការក្នុងការជម្រុញការផ្សព្វផ្សាយកាតព្វកិច្ចជ្រើសរើសបុគ្គលិកជាជនពិការនៅក្នុងក្រុមហ៊ុន និងសហគ្រាសឯកជន។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រសួង ពាណិជ្ជកម្ម ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្នាំ២០២៥-២០៣០ ដែលមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ តំណាងអគ្គនាយកដ្ឋាន តំណាងនាយកដ្ឋានពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន Profitence។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក អេនតូនី ជីន អគ្គនាយកប្រតិបត្តិធនាគារវឌ្ឍនៈ ចូលជួបសម្ដែងការគួរសម ដើម្បីពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក(e-payment) សម្រាប់សេវាសាធារណ:របស់ក្រសួងពាណិជ្ជកម្ម។ --- (Phnom Penh): On the afternoon of Wednesday, 15 January 2025, at the Ministry of Commerce, His Excellency BUON Sarakmony, Secretary of State of the Ministry of Commerce received a courtesy call from Mr. Anthony Chin, Chief Executive Officer of Vattanac Bank, to discuss enhancing cooperation on the development of e-payment for the Ministry of Commerce’s public services.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារ Oakwood Premier ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមសន្និសីទផ្សព្វផ្សាយស្តីពីពិព័រណ៍ផលិតផលនាំចេញនាំចូលប្រទេសចិន លើកទី១៣៧ នៅកម្ពុជា ដែលបានសហការរៀបចំឡើងដោយមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចិន និងសភាពាណិជ្ជកម្មកម្ពុជា ដែលមានការចូលរួមពីតំណាងស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន-សហគ្រាស និងវិស័យឯកជនពាក់ព័ន្ធ ជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអបអរសាទរ និងគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ជាពិសេសពិព័រណ៍ផលិតផលនាំចេញនាំចូលប្រទេសចិន លើកទី១៣៧ ក្នុងការពង្រឹងភាពជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ការលើកកម្ពស់ឱកាសអាជីវកម្ម និងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។