News(រតនគិរី)៖ ផ្សារផលិតផលខ្មែរខេត្តរតនគិរី បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរនៅខេត្តរតនគិរី រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៨.០០ព្រឹក ដល់ ម៉ោង ៣ រសៀល ដែលមានទីតាំង នៅមុខមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។ ស្វែងរកផ្សារផលិតផលខ្មែរខេត្តរតនគិរី៖ https://maps.app.goo.gl/pwMc18psb9tcFsXg7... សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួប និងពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម Adam Smith សមាជិកសភាសហរដ្ឋអាម៉េរិក និងជាសមាជិកគណៈកម្មាធិការកិច្ចការការពាររបស់សភាជាតិ, ឯកឧត្តម Michael Baumgartner សមាជិកសភាសហរដ្ឋអាម៉េរិក និងជាសមាជិកគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាតិ, និងលោកជំទាវ Chrissy Houlahan សមាជិកសភាសហរដ្ឋអាម៉េរិក និងជាសមាជិកគណៈកម្មាធិការកិច្ចការការពាររបស់សភាជាតិ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លងសេចក្តីព្រាងច្បាប់ ចំនួន ៥ រួមមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។ ២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។ ៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។ ជាលទ្ធផល សេចក្តីព្រាងច្បាប់ទាំង ៥ ខាងលើត្រូវបានឯកភាពដើម្បីបន្តនីតិវិធីដើម្បីដាក់ឆ្លងទៅស្ថាប័ននីតិបញ្ញត្តិទាំងពីរដើម្បីពិនិត្យ និងអនុម័ត។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីអំពី ការអនុវត្តជំនួយបច្ចេកទេសក្រោមអនុកម្មវិធីទី៣ នៃកម្មវិធីពាណិជ្ជកម្ម និងការប្រកួតប្រជែង។ កិច្ចជំនួបពិភាក្សាការងារនេះ មានការអញ្ជើញចូលរួមពី នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នាយកដ្ឋាននីតិកម្ម នាយកដ្ឋាននាំចេញ នាំចូល នាយកដ្ឋានផ្តល់ព័ត៌មាន និងផ្ទៀងផ្ទាត់ច្បាប់ និងនាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម។ កិច្ចប្រជុំនេះបានពិភាក្សាលម្អិតលើការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ដែលជាផ្នែកមួយនៃជំនួយបច្ចេកទេសរបស់ ADB ជាមួយនាយកដ្ឋានពាក់ព័ន្ធក្រោមក្រសួងពាណិជ្ជកម្ម រួមមាន៖ ១) ការរៀបចំសេចក្តីព្រាងអនុក្រឹតមួយដើម្បីបង្កើនការអនុវត្តច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា និង ២) ការរៀបចំសេចក្តីព្រាង អនុក្រឹតស្តីពី (i) វិធានការប្រឆាំងនឹងការលក់បង្ខូចថ្លៃ (ii) ការឧបត្ថម្ភធន និងវិធានការពន្ធ ប៉ះប៉ូវ និង (iii) វិធានការការពារ។ --- (Phnom Penh): On the morning of Thursday, 18 September 2025, at the Ministry of Commerce, Her Excellency CHEA Ratha, Secretary of State of the Ministry of Commerce, chaired a discussion meeting with the Asian Development Bank (ADB) Field Mission on the implementation of technical assistance under sub-programme 3 of the Trade and Competitiveness programme. This discussion meeting was attended by the Department of International Cooperation, the Department of Legal Affairs, the Department of Export-Import, the Department of Notification and Legal Compliance, and the Department of Planning, Statistics, and Trade Information. This meeting has a detailed review of the preparation of the sub-decree, which is part of the technical assistance by ADB and relevant departments, such as issuing the draft Sub-Decree to enhance the implementation of the Law on Secured Transactions, and the draft Sub-Decree on (i) antidumping, (ii) subsidies and countervailing duties, and (iii) safeguards.
News(ណាននីង, ក្វាងស៊ី, ចិន)៖ នារសៀលថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមវេទិកា “China(Nanjing)-ASEAN Open Cooperation” Promotion Conference ក្រោមអធិបតីយភាព ឯកឧត្តម ZHOU Hong Bo សមាជិកអចិន្រ្តៃយ៍បក្សខេត្តជាំងស៊ូ លេខាបក្សក្រុងណានជីង និងជាអភិបាលក្រុងណាជីង និងលោក HOU Gang អភិបាលក្រុងណាននីង ដោយមានការចូលរួមពីមន្រ្តីរដ្ឋាភិបាល សមាគមធុរៈជន អ្នកវិទ្យាសាស្រ្តមកពីក្រុងណានជីង ក្រុងណាននីង និងបណ្តាប្រទេសសមាជិកអាស៊ានជាច្រើនរូប។ វេទិកានេះ ប្រារព្វឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុងណានជីង និងបណ្តាប្រទេសសមាជិកអាស៊ាន តាមរយៈការចងមេត្រីភាពរវាងអាស៊ានជាមួយក្រុងណាជីង ដើម្បីកសាងវេទិកាច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការ AI ពង្រីកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការអាជីវកម្ម រួមគ្នាជំរុញប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ដ៏រឹងមាំ និងរួមគ្នាសាងសង់ច្រករបៀងសហប្រតិបត្តិការសេដ្ឋកិច្ចបើកចំហកម្រិតខ្ពស់ឆ្ពោះទៅអាស៊ាន។ នាព្រឹកថ្ងៃបន្ទាប់ លោកជំទាវអនុរដ្ឋលេខាធិការ បានចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកា ”Joint Hand with ASEAN to Forge Cooperation, Igniting Intelligence to Unveil a New Future” ដែលរៀបចំដោយសមាគមធុរជនវ័យក្មេងចិន និងរដ្ឋាបាលខេត្តគ័ងស៊ី ក្រោមអធិបតីភាពលោកស្រី CUI Guo Hua អនុប្រធានលេខាបក្សខេត្តគ័ងស៊ី តំណាងអង្គទូតពីបណ្តាប្រទេសអាស៊ាន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងធុរជនវ័យក្មេងទូទាំងប្រទេសចិន និងបណ្តាប្រទេសសមាជិកអាស៊ាន លើវិស័យបញ្ញាសិប្បនិម្មិត ថាមពលបៃតង ពាណិជ្ជកម្មឌីជីថល អាកាសចរណ៍ស៊ីវិល និងការផលិតកាប៉ាល់៕ --- (Nanning, Guangxi, China): On the afternoon of 17 September 2025, Her Excellency SVAY Nakry, Undersecretary of State of the Ministry of Commerce, attended the “China (Nanjing)-ASEAN Open Cooperation” Promotion Conference, presided over by His Excellency ZHOU Hong Bo, Permanent member of Jiangsu province,Party Secretary of Nanjing and Mayor of Nanjing, and Mr. HOU Gang, Mayor of Nanning. The forum aimed to strengthen cooperation between Nanjing and ASEAN member countries, through the ASEAN-Nanjing friendship city, to build an innovation platform and artificial intelligence cooperation, and to expand business opportunities. Together, we promote the industrial ecosystem and a stronger supply chain and jointly build a high-level open economic cooperation corridor towards ASEAN. On the next morning, Her Excellency Undersecretary of State also delivered a remark at the forum on "Joint Hand with ASEAN to Forge Cooperation, Igniting Intelligence to Unveil a New Future," which was organized by the All China Youth Entrepreneurs Association and the Government of Guangxi Province. The forum is presided over by Ms. CUI Guo Hua, Deputy Party Secretary of Guangxi Province, and diplomats from ASEAN countries also joined it. The forum aimed to strengthen economic and trade cooperation between Chinese young entrepreneurs and ASEAN member countries in the fields of artificial intelligence, green energy, digital trade, civil aviation, and shipbuilding.