News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិនិត្យលើការសិក្សាស្រាវជ្រាវរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការ UNCTAD ស្តីពី “ការត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជាក្រោមចំណងជើងថា ”ការរៀបចំគោលនយោបាយពាណិជ្ជកម្មថ្មីសម្រាប់កម្ពុជាក្នុងអំឡុងពេល និងក្រោយការចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួច៖ បញ្ហាប្រឈម និងកាលានុវត្តភាព” សហការរៀបចំឡើងដោយ ក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី និងមានវត្តមានចូលរួមដោយលោក Milan Thomas សេដ្ឋវិទូជាន់ខ្ពស់ប្រចាំកម្ពុជារបស់ ADB និងលោក Paul Akiwumi នាយកផ្នែកកិច្ចការអាហ្រ្វិក និងកិច្ចការប្រទេសអភិវឌ្ឍន៍តិចតួច នៃអង្គការ UNCTAD ព្រមទាំង ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើនរូបផងដែរ។ លោកជំទាវរដ្ឋមន្រ្តី បានថ្លែងថា ការសិក្សាស្រាវជ្រាវនេះ នឹងរួមចំណែកផ្តល់ជាធាតុចូលក្នុងការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ និងជួយដល់ការរៀបចំរបៀបវារៈអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់កម្ពុជាដើម្បីចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចដោយរលូន។ ក្នុងបរិបបទនេះ លោកជំទាវរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងរៀបចំគោលនយោបាយពាណិជ្ជកម្មឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការបាត់បង់បណ្តើរៗនូវការអនុគ្រោះផ្នែកពាណិជ្ជកម្ម ភាពបត់បែនផ្នែកច្បាប់ និងកម្មវិធីហិរញ្ញប្បទាន ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួច តម្រូវឱ្យមានការកែទម្រង់ច្បាប់និងស្ថាប័ន ការជំរុញសមត្ថភាពផលិតនិងការសម្របសម្រួលពិពិធកម្មការនាំចេញ និងការបន្តធ្វើសមារណកម្មពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចនិងពាណិជ្ជកម្មតំបន់ និងពិភពលោកផងដែរ។ --- (Phnom Penh): On Tuesday, 5 August 2025, at Raffles Hotel Le Royal Phnom Penh, Her Excellency CHAM Nimul, Minister of Commerce, presided over the opening ceremony of the validation workshop on the ADB and UNCTAD research study "Designing a New Trade Policy for Cambodia During and After LDC Graduation: A Path of Challenges and Opportunities." The event was attended by Mr. Milan Thomas, Senior Economist of ADB in Cambodia; Mr. Paul Akiwumi, Director for Africa and LDCs at UNCTAD; as well as representatives from relevant ministries and government agencies, representatives of donors, development partners, and the private sector. Her Excellency Minister mentioned that this research study will contribute to the preparation of the Cambodia Trade Policy Framework towards 2030 and support the development of Cambodia’s trade agenda for a smooth graduation from LDC status. In this context, she stated that the Ministry of Commerce has been formulating trade policies to respond to the gradual loss of trade preferences, legal flexibilities, and financing programs, which are important contributors to the Cambodia's trade and economic development. Her Excellency Minister also emphasized that preparing for graduation from least developed country status requires legal and institutional reforms, strengthening of productive capacity, facilitation of export diversification, and continued deepening of trade and economic integration into regional and global markets.
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តររដ្ឋមន្រ្តីស្តីពី យន្តការហិរញ្ញវត្ថុសម្រាប់បណ្តាញថាមពលអាស៊ាន តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំមានការចូលរួមពីរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) រដ្ឋមន្ត្រីថាមពលអាស៊ាន (AMEM) ព្រមទាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន (AFMGM)។ កិច្ចប្រជុំនេះមានគោលបំណងពង្រឹងការសម្របសម្រួលឆ្លងវិស័យ ដែលគាំទ្រដល់គម្រោងផ្តល់ហិរញ្ញប្បទានបណ្តាញថាមពលអាស៊ាន ព្រមទាំងជួយសម្រួលដល់ការសន្ទនាជាយុទ្ធសាស្រ្តក្នុងចំណោមថ្នាក់រដ្ឋមន្រ្តីតាមវិស័យរបស់អាស៊ានលើការជំរុញការតភ្ជាប់ថាមពលក្នុងតំបន់។ --- (Phnom Penh): On the afternoon of Thursday, 14 August 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce and ASEAN Economic Minister (AEM) for Cambodia, attended the Ministerial Interface Meeting on Financial Mechanism for the ASEAN Power Grid via video conference. The meeting brought together ASEAN Economic Ministers (AEM), ASEAN Energy Ministers (AMEM), and ASEAN Finance Ministers and Central Bank Governors (AFMGM) to strengthen cross-sectoral coordination for the ASEAN Power Grid Financing Project and promote regional energy connectivity through strategic ministerial dialogue.
News(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី “ការពិនិត្យលទ្ធភាពក្នុងការចូលរួមគំនិតផ្ដួចផ្ដើមរួមស្ដីពីបទប្បញ្ញត្តិក្នុងស្រុកពាក់ព័ន្ធនឹងសេវា” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, ឯកឧត្តមអគ្គរាជទូត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍ និងមន្ត្រីពាក់ព័ន្ធចំណុះក្រសួងពាណិជ្ជកម្ម។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពន្យល់ និងពិភាក្សាអំពីគោលការណ៍នៃក្របខណ្ឌបទប្បញ្ញត្តិក្នុងស្រុកពាក់ព័ន្ធនឹងសេវា ដែលជាគំនិតផ្ដួចផ្ដើមរបស់សមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) មួយចំនួន និង ពិនិត្យលទ្ធភាពកម្ពុជាចូលរួមគំនិតផ្ដួចផ្ដើមនេះ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi ។ មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះទៅត្រួតពិនិត្យដល់ទីតាំងដាក់បង្ហាញលក់ (Showroom) របស់ក្រុមហ៊ុន ដែលស្ថិតនៅផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បានរកឃើញថាពិតជាមានការបន្លំបិតបាកូដលើផលិតផលនោះនិងមានការទទួលស្គាល់ពីម្ចាស់ផលិតផលប្រាកដមែន។ តាមរយៈកិច្ចសហការពីម្ចាស់ផលិតផល មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានបន្តចុះទៅត្រួតពិនិត្យនៅទីតាំងឃ្លាំងស្តុកទុកផលិតផល ដែលមានអាស័យដ្ឋានស្ថិតនៅម្តុំផ្សារដើមថ្កូវ ក្នុងសង្កាត់បឹងត្របែក និងបានរកផលិតផលទឹកដោះគោម៉ាក Kofi សរុបទាំងអស់ចំនួន ២០៥កេស ក្នុងនោះបិតរួចមានចំនួន ១៤៤កេស និងមិនទាន់បិតមានចំនួន ៦១កេស ដោយម្ចាស់ផលិតផលបានសារភាពថា បានធ្វើការចែកចាយលក់បន្តទៅតាមបណ្តាខេត្តចំនួន៦ និងបានផ្តល់នូវឯកសារពាក័ព័ន្ធនៃការនាំចូលផលិតផលដល់សមត្ថកិច្ចក.ប.ប. ដើម្បីត្រួតពិនិត្យ។ ជាវិធានការបន្ទាន់របស់ក្រុមការងារ៖ ១. តម្រូវឱ្យម្ចាស់ទំនិញប្រមូលផលិតផលដែលមានបិតបាកូដទាំងអស់ត្រឡប់មកវិញ ពីបណ្តាគោលដៅ លក់ ចែកចាយ ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមខេត្តពាក់ព័ន្ធក្នុងរយៈពេលពីរថ្ងៃ ដោយមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នឹងចុះតាមឃ្លាំពិនិត្យចំពោះសកម្មភាពនេះ។ ២. តម្រូវឱ្យបកស្ទីកឃ័របាកូដកម្ពុជា ចេញពីផលិតផលទាំងអស់ ក្រោមការត្រួតពិនិត្យរបស់មន្រ្តី ក.ប.ប.។ ៣. មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការបន្តស្របតាមនីតិវិធីដែលមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិជាធរមាន។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់ក្រុមការងារជំរុញការនាំចេញ ដែលមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងមន្ត្រីពាក់ព័ន្ធនានា។ កិច្ចប្រជុំនេះមានគោលបំណងតាមដាន និងពិនិត្យលើវឌ្ឍនភាពការងាររបស់ក្រុមការងារជំរុញការនាំចេញ ក៏ដូចជាពិនិត្យលើសមិទ្ធផល និងលទ្ធផលការងារដែលបានអនុវត្តកន្លងមក ដើម្បីដាក់ចេញនូវទិសដៅ និងយុទ្ធសាស្ត្រថ្មីៗសម្រាប់បន្តអនុវត្តគោលដៅសំខាន់ៗ សម្រាប់ការងារជំរុញការនាំចេញនាពេលអនាគត។ --- (Phnom Penh): On the morning of Monday, 18 August 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, chaired the meeting to monitor the work progress of the Export Promotion Task Force with participation from Excellencies Secretary of State, Under Secretary of State, Director General and relevant officials. The meeting was held to report on, monitor and review the progress of the task-force, assess the achievements and results that have been implemented so far, as well as to set out new directions and strategies to further advance key objectives for future export promotion efforts.