News(Phnom Penh): On the afternoon of Wednesday, 16 September 2026, at the Ministry of Commerce, His Excellency Buon Sarakmony, Secretary of State of the Ministry of Commerce, received a courtesy call from a delegation of JAPFA Group from Indonesia to discuss investment opportunities in Cambodia.
News(ទីក្រុងណាននីង, សាធារណរដ្ឋប្រជាមានិតចិន)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានអញ្ជើញជាអធិបតីសម្ពោធស្តង់ពន្លាជាតិកម្ពុជា នាឱកាសព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ដោយមានការចូលរួមពី ឯកឧត្តម HE Wenhao អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជននៃតំបន់ស្វយ័តក្វាងស៊ី, ប្រតិភូអន្តរក្រសួង-ស្ថាប័នកម្ពុជា ប្រតិភូខេត្តកំពង់ស្ពឺ និងវិស័យឯកជន ជាច្រើនរូប។ ក្រសួងពាណិជ្ជកម្មក្នុងនាមគណៈកម្មការរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានរៀបចំសាងសង់ពន្លាជាតិ (Cambodia National Pavilion) ទំហំ ១៦០ម៉ែត្រការ៉េ ដោយជ្រើសរើសខេត្តកំពង់ស្ពឺ ជាទីក្រុងស្រស់ប្រិមប្រិយ ដោយការរចនាបំផុសគំនិតពី ស្ថាបត្យកម្មខ្មែរបុរាណ ដោយឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ និងបេតិកភណ្ឌវប្បធម៌ខ្មែរដ៏សម្បូរបែប និងផ្សារភ្ជាប់គ្នារវាងសិល្បៈ វប្បធម៌ និងការដាក់តាំងបង្ហាញផលិតផលកម្ពុជាដើម្បីបង្ហាញអំពីសក្តានុពល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។ សូមជម្រាបជូនផងដែរថា «ពិព័រណ៍ចិន-អាស៊ាន លើកទី២៣» (The 23rd China-ASEAN Expo) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ «កាលានុវត្តភាពតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ជីវិតកាន់តែប្រសើរ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
News(Phnom Penh): On the morning of Tuesday, 15 September 2026, His Excellency OUM Kosal, Undersecretary of State of the Ministry of Commerce, participated in the virtual Japan–ASEAN Regional Dialogue titled “Driving Responsible Business: A Japan–ASEAN Dialogue for Competitive and Resilient Business,” which was organized by the United Nations Development Programme (UNDP) with support from the Ministry of Foreign Affairs of Japan, the Mission of Japan to ASEAN, and in partnership with UN Global Compact Network Japan and IDE-JETRO.
News(ទីក្រុងណាននីង, សាធារណរដ្ឋប្រជាមានិតចិន)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា និងអញ្ជើញជាអធិបតីសម្ពោធស្តង់ពិព័រណ៍ពាណិជ្ជកម្មរបស់កម្ពុជា នាឱកាសព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ានលើកទី២៣ នៅ Zone D នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនេះ ក្រសួងពាណិជ្ជកម្ម ក្នុងនាមគណៈកម្មការអន្តរក្រសួងរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានសម្របសម្រួល និងរៀបចំស្តង់ពិព័រណ៍ពាណិជ្ជកម្មចំនួន ៨០ស្តង់ ដែលរួមមានក្រសួង សមាគម ក្រុមហ៊ុន សហគ្រាសកម្ពុជា ចូលរួមសរុបចំនួន៥០ ដោយបានដាក់តាំងបង្ហាញនូវផលិតផលសក្តានុពលរបស់កម្ពុជា ផលិតផលកសិកម្ម ផលិតផលឧស្សាហកម្ម សូត្រ គ្រឿងអលង្ការ និងសេវាកម្មវិនិយោគនិងទេសចរណ៍។ ក្រសួងពាណិជ្ជកម្ម ក៏បានរៀបចំផ្ទះរួម (Common House) ដើម្បីតាំងបង្ហាញផលិតផលពាក់ម៉ាក់សម្គាល់ភូមិសាស្ត្រ និងផលិតផលសក្តានុពលរបស់កម្ពុជាផងដែរ។ សូមជម្រាបជូនផងដែរថា «ពិព័រណ៍ចិន-អាស៊ាន លើកទី២៣» (The 23rd China-ASEAN Expo) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ «កាលានុវត្តភាពតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ជីវិតកាន់តែប្រសើរ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលមានការតាំងបង្ហាញផលិតផលនិងសេវាកម្ម ពីក្រុមហ៊ុនមកពីបណ្តាប្រទេសអាស៊ានទាំង១១ ប្រទេសជាដៃគូ និងសាធារណរដ្ឋប្រជាមានិតចិន។
News(Phnom Penh): On the morning of Thursday, 17 September 2026, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, including the Secretary of State, Undersecretary of State, Secretary General, Director General, Directors of Departments, Directors of Provincial Departments, and other officials. The weekly meeting was held at the Ministry of Commerce and via video conference, covering the following agenda: 1. Brief Report on the results of the 3rd Cambodia Digital Trade Forum and Online Exhibition; 2. Brief Report on work progress of the General Directorate of Domestic Trade; 3. Brief Report on work progress of the Department of Halal Affairs; 4. Brief Report on work progress of the Trade Attaché to the Embassy of the Kingdom of Cambodia in the Republic of Türkiye; 5. Brief Report on work progress of the Department of Commerce and the CCF Branch of Banteay Meanchey Province; and 6. Comments and input from the MOC's leaders in charge of respective departments and provincial departments of commerce, as well as other interventions.