News(ទីក្រុងណាននីង, សាធារណរដ្ឋប្រជាមានិតចិន)៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុង «វេទិកាស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍថាមពល ចិន-អាស៊ាន ឆ្នាំ២០២៦» ក្រោមមូលបទ «ថាមពលឆ្លាតវៃតភ្ជាប់អនាគតអាស៊ានបៃតង» ក្នុងឱកាសនៃពិព័រណ៍ចិន-អាស៊ាន លើកទី២៣។ វេទិកានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម QIAN Xueming អនុប្រធានសន្និសីទប្រឹក្សានយោបាយប្រជាជនចិន តំបន់ក្វាងស៊ី, ឯកឧត្តម YANG Kun អនុប្រធានប្រតិបត្តិក្រុមប្រឹក្សាអគ្គិសនីចិន ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងតំណាងវិស័យឯកជនក្នុងវិស័យថាមពល មកពីសាធារណរដ្ឋប្រជាមានិតចិន និងអាស៊ានយ៉ាងច្រើនកុះករ។ វេទិកានេះ រៀបចំឡើងក្នុងគោលបំណងបន្តអនុវត្ត «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ានឱ្យកាន់តែស៊ីជម្រៅ។
News(Manila, Philippines): On the afternoon of Saturday, 19 September 2026, Her Excellency CHAM Nimul, Minister of Commerce and Cambodia’s ASEAN Economic Minister, led the Cambodian delegation in attending the 24th Consultation between the ASEAN Economic Ministers and the ASEAN Business Advisory Council, held on the sidelines of the 58th ASEAN Economic Ministers’ Meeting. During the consultation, the ASEAN Economic Ministers reviewed and provided views on the ASEAN Business Advisory Council’s proposed activities, priority work areas, and initiatives for 2026. The Ministers also considered the Council’s recommendations and proposals aimed at strengthening public-private sector cooperation and enhancing the effectiveness of ASEAN economic integration.
News(Manila, Philippines): On the afternoon of Saturday, 19 September 2026, Her Excellency CHAM Nimul, Minister of Commerce and ASEAN Economic Minister (AEM) for Cambodia, led Cambodia’s delegation to attend the 58th ASEAN Economic Ministers’ (AEM) Meeting. The meeting was convened under the Philippines’ ASEAN Chairship 2026 to discuss several key agenda items related to ASEAN economic integration, including the global and regional economic outlook, the 2026 Priority Economic Deliverables (PEDs), the ASEAN Economic Community Strategic Plan 2026–2030, updates on the preparation of relevant agreements under the ASEAN Economic Community pillar, Singapore’s preparations for its ASEAN Chairship in 2027, as well as ASEAN’s internal discussions in preparation for consultations with ASEAN Dialogue Partners.
News(Manila, Philippines): On the afternoon of Saturday, 19 September 2026, Her Excellency CHAM Nimul, Minister of Commerce and Cambodia’s ASEAN Economic Minister, at the invitation of the World Economic Forum (WEF), delivered her remarks at the “ASEAN Digital Economy Business Dialogue 2026,” which was attended by ASEAN Economic Ministers, Economic Ministers of ASEAN Dialogue Partners, representatives of international organizations, and business leaders. During the event, Her Excellency Minister highlighted the growing role of the digital economy and digital trade in strengthening competitiveness, innovation, investment, and the growth of micro, small and medium-sized enterprises (MSMEs). She also welcomed the anticipated signing of the ASEAN Digital Economy Framework Agreement (DEFA) in November 2026, describing it as an important step toward strengthening ASEAN’s digital economic integration. Her Excellency Minister emphasized that DEFA implementation should focus on delivering practical outcomes for businesses through facilitating cross-border digital trade, improving digital connectivity, promoting innovation and investment, and strengthening cooperation between governments and the private sector to create greater opportunities for businesses and citizens across ASEAN.
News(ណាននីង, ចិន)៖ នារសៀល ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា» ក្រោមប្រធានបទ «ការផ្សព្វផ្សាយកម្ពុជា៖ គោលដៅប្រកបដោយថាមវន្តសម្រាប់ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍» ដែលរៀបចំឡើងអមព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន (CAEXPO) លើកទី២៣។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម LIU Youming អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនតំបន់ស្វយ័តក្វាងស៊ី, ឯកឧត្តម បណ្ឌិត Jonathan K. S. Choi ប្រធានសភាពាណិជ្ជកម្មទូទៅចិន និងជាប្រធានក្រុមហ៊ុន Sunwah Group, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នកម្ពុជា និងចិន, តំណាងសមាគមសហគ្រិនស្ត្រីពិញសៀង (Pingxiang), សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ព្រមទាំងធុរជន វិនិយោគិន និងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរជាច្រើនរូប។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា វេទិកានេះរៀបចំឡើងដើម្បីជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពង្រីកទីផ្សារនាំចេញ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ស្របតាម «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» កម្ពុជា-ចិន ហើយឆ្នាំនេះ កម្ពុជាបានជ្រើសយកខេត្តកំពង់ស្ពឺ ជា «ទីក្រុងសម្រស់ប្រឹមប្រិយ» (Charming City) ក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ានលើកទី២៣ នេះ ដែលជាទីតាំងមានសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ និងទិសដៅគន្លឹះសំខាន់ៗមួយចំនួន រួមមាន៖ ១. ប្រែក្លាយទំនាក់ទំនងទៅជាលទ្ធផលជាក់ស្ដែង៖ ជំរុញឱ្យភាគីទាំងពីរប្រែក្លាយទំនាក់ទំនងមិត្តភាពដ៏រឹងមាំ ឱ្យទៅជាឱកាសធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាក់ស្ដែង។ ២. កម្ពុជាជាច្រកទ្វារយុទ្ធសាស្ត្រអាស៊ាន៖ ស្នើឱ្យវិនិយោគិន និងសហគ្រាសចិន ពិសេសពីតំបន់ក្វាងស៊ី សម្លឹងឃើញកម្ពុជាមិនត្រឹមតែជាទីផ្សារមួយប៉ុណ្ណោះទេ ប៉ុន្តែជាច្រកទ្វារភ្ជាប់ទៅកាន់ទីផ្សារអាស៊ានទាំងមូល តាមរយៈកិច្ចសហប្រតិបត្តិការលើផ្នែកភស្តុភារកម្ម ឧស្សាហកម្មកែច្នៃ កសិកម្ម និងពាណិជ្ជកម្មឌីជីថល។ ៣. បង្កើតដៃគូពាណិជ្ជកម្មរយៈពេលវែង៖ អំពាវនាវដល់អ្នកបញ្ជាទិញ និងក្រុមហ៊ុនចែកចាយចិន ឱ្យចូលរួមគាំទ្រ និងបង្កើតដៃគូពាណិជ្ជកម្មរយៈពេលវែងលើផលិតផល និងម៉ាកយីហោខ្មែរដែលមានគុណភាពខ្ពស់។ ៤. យន្តការរដ្ឋ និងឯកជន ដើរទន្ទឹមគ្នា៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តកែលម្អបរិយាកាសធុរកិច្ច និងសម្រួលពាណិជ្ជកម្ម ទន្ទឹមនេះវិស័យឯកជនត្រូវតែសកម្មក្នុងការចាប់យកឱកាស និងប្រែក្លាយការពិភាក្សាឱ្យទៅជាអាជីវកម្មជាក់ស្ដែង។ នៅក្នុងឱកាសនេះដែរ គណៈអធិបតីបានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) និងកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗចំនួន ៣ រួមមាន៖ ១. អនុស្សរណៈនៃការយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងសមាគមសហគ្រិនស្ត្រីពិញសៀង និងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា។ ២. អនុស្សរណៈនៃការយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើប្រព័ន្ធត្រជាក់ (Liquid Cooling) សម្រាប់មជ្ឈមណ្ឌលទិន្នន័យ AI នៅកម្ពុជា។ ៣. អនុស្សរណៈនៃការយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើសេវាកម្មបកប្រែ AI និងសេវាកម្មប្រជុំឆ្លាតវៃនៅកម្ពុជា៕