News(ក្វាងចូវ, ចិន)៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥ នៅព្រលានយន្តហោះ Baiyun International Airport លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន តំណាងលោកអគ្គកុងស៊ុល បានចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយទេសចរណ៍ដែលមានឈ្មោះថា “សូមស្វាគមន៍មកកាន់កម្ពុជា” រៀបចំដោយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ GZL International Travel Service LTD និងក្រុមហ៊ុន Air Cambodia។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា ក្រោមអធិបតីភាព លោក ង៉ែត ចេក អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាង ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម។ សិក្ខាសាលានេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលជាតំណាងសហគ្រាស/ក្រុមហ៊ុន ជាច្រើនរូប ក្នុងគោលបំណងដើម្បីតម្រង់ទិសការផ្សព្វផ្សាយលក់ផលិតផលទំនិញ និងសេវា រួមទាំងការផ្សព្វផ្សាយលក់តាមប្រព័ន្ធអនឡាញ ឱ្យមានភាពអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ នេះ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម បានចូលរួមប្រារព្ធពិធីទូងស្គរអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រប្រកបដោយមោទកភាពជាតិដ៏ខ្ពង់ខ្ពស់បំផុត ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង បានសម្រេចជាឯកច្ឆន្ទចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” របស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
News(បាត់ដំបង)៖ នាព្រឹកថ្ងៃសុក្រ ទី១១ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ឯកឧត្តម វ៉េង សុធី និង ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម រួមជាមួយ ឯកឧត្តម ផេង សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “កិច្ចសម្រួលពាណិជ្ជកម្ម និងវិធានការនានារបស់ក្រសួងពាណិជ្ជកម្មដើម្បីរក្សាស្ថេរភាពទីផ្សារ” សហការរៀបចំដោយ វិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ និងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី អាជីវករ ក្រុមហ៊ុនឯកជន សភាពាណិជ្ជកម្ម និងបណ្តាមន្ទីរពាណិជ្ជកម្មជាប់ព្រំដែន ជាច្រើនរូប ដោយបានធ្វើបទបង្ហាញពីវាគ្មិនជំនាញគឺ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ផងដែរ។
Newsអបអរសាទរ ការចុះបញ្ជី បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ១១ កក្កដា ២០២៥