Newsទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៥
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកស្រី Ms. Alissar CHAKER តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងជម្រាបលាក្រោយបញ្ចប់បេសកកម្មការងារនៅកម្ពុជា។
News(ភ្នំពេញ)៖ នាពេលព្រឹក ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពី Malaysia External Trade Development Corporation (MATRADE) ដឹកនាំដោយ លោកស្រី Zaimah Osman ស្នងការពាណិជ្ជកម្ម MATRADE ដោយមានការអញ្ជើញចូលរួមពី លោកជំទាវអនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មជាច្រើនរូប។
News(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយម្រេចកម្ពុជា បានអញ្ជើញចូលរួមជាអធីបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយថ្នាក់តំបន់ស្តីពី “ដំណើរការសិក្សា ប្រមូលព័ត៌មាននិងទិន្នន័យ ឱកាស និងបញ្ហាប្រឈម ក្នុងគោលបំណងបង្កើតគោលនយោបាយម្រេចកម្ពុជា” ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត និងរដ្ឋបាលស្រុកមេមត់ និងមានការអញ្ជើញចូលរួមពីតំណាងអភិបាលនៃគណៈអភិបាលខេត្ដត្បូងឃ្មុំ តំណាងអភិបាលនៃគណៈអភិបាលខេត្ដក្រចេះ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរក្រោមឱវាទរបស់ខេត្ត សមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ព្រមទាំងតំណាងសមាគមម្រេច អ្នកដាំដុះ ពាណិជ្ជករ និងក្រុមហ៊ុនកែច្នៃម្រេច ក្នុងខេត្តទាំង៣ រួមមាន ត្បូងឃ្មុំ ក្រចេះ កំពង់ចាម ជាច្រើនរូប។
News(សាំងភីធ័រស្បើក, សហព័ន្ធរុស្ស៊ី)៖ នាព្រឹកថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងសាំងភីធ័រស្បើក សហព័ន្ធរុស្ស៊ី លោក ហុង សាមឌី អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានចូលរួមអម ឯកឧត្តម ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី២៨ (the 28thSPIEF) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២១ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងសាំងភីធ័រស្បើក សហព័ន្ធរុស្ស៊ី ក្រោមប្រធានបទ "តម្លៃចែករំលែកជាមូលដ្ឋានសម្រាប់កំណើននៅក្នុងពិភពលោកពហុប៉ូឡា" បង្ហាញពីការផ្លាស់ប្តូររបស់រុស្ស៊ីឆ្ពោះទៅរកសម្ព័ន្ធភាពសកលថ្មី។