News(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២៥ និងផែនការសកម្មភាពអនុវត្តបន្ត របស់អគ្គនាយកដ្ឋាន ក.ប.ប.។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា អនុប្រធានសាខា ក.ប.ប. រាជធានី-ខេត្ត ប្រធានការិយាល័យ អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្ដមអគ្គនាយក បានផ្ដល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ឱ្យបន្តចូលរួមសហការគ្នា ដើម្បីបំពេញការងារឱ្យបានរលូន និងមានប្រសិទ្ធភាពខ្ពស់ រួមចំណែកថែរក្សាសុខភាព សុវត្ថិភាព និងផលប្រយោជន៍ របស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ព្រមទាំងធានាអោយការធ្វើពាណិជ្ជកម្មប្រកបដោយសមធម៌ និងបរិយាកាសនៃការប្រកួតប្រជែងមានលក្ខណៈស្មោះត្រង់។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្ទៀងផ្ទាត់លទ្ធផលស្រាវជ្រាវ និងរៀបចំផែនការយុទ្ធសាស្រ្តបង្ហាញផ្លូវលើធនធានពន្ធុ ចំណេះដឹងប្រពៃណី និងវិញ្ញតិ្តវប្បធម៌ប្រពៃណី (GRTKTCE) របស់កម្ពុជា ដែលមានការអញ្ជើញចូលរួមពី លោកស្រី កានូ នីគី លេខាទី១ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា លោកស្រីបណ្ឌិត ហេង ម៉ូលីយ៉ាណែត អ្នកគ្រប់គ្រងគម្រោង របស់អង្គភាពអភិវឌ្ឍន៍សម្រាប់ពាណិជ្ជកម្មតំបន់ (RT4D) ប្រចាំប្រទេសកម្ពុជា តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងសុខាភិបាល លោក លោកស្រីប្រធាន និងតំណាងនាយកដ្ឋាន និងមន្ទីរពាណិជ្ជកម្មខេត្តពាក់ព័ន្ធ តំណាងអង្គការ FAO លោក លោកស្រីប្រធានសមាគមអន្តរវិជ្ជាជីវៈ (GI) និងអង្គការដៃគូអភិវឌ្ឍន៍ជាច្រើនរូប។ សិក្ខាសាលានេះរៀបចំឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បី៖ • ពិនិត្យ និងវិភាគលទ្ធផលស្រាវជ្រាវផ្នែកច្បាប់ និងគោលនយោបាយ • ចែករំលែកបទពិសោធន៍ក្នុងតំបន់ • កំណត់អាទិភាពសម្រាប់ផែនទីយុទ្ធសាស្ត្រផ្នែក GRTKTCE ដើម្បីអនុវត្តសកម្មភាពបន្ត។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីបើកសំណួរវិញ្ញាសារ ក្នុងការប្រលងបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីវិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញវគ្គទី៣ សម្រាប់មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំពីគោលបំណងនៃវគ្គបណ្តុះបណ្តាលដែលបានរៀបចំចាប់ពីថ្ងៃទី១៦ ដល់២៤ ខែមិថុនា កន្លងទៅនេះ ដែលមានទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង គឺបានបង្កើនចំណេះដឹងទាក់ទងនឹងការទទួលបានភាពអនុគ្រោះ ក្រោមកិច្ចព្រមព្រៀងសេរីនានា ព្រមទាំងនីតិវិធីក្នុងការស្នើសុំ និងអនុញ្ញាតនូវវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដល់មន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម ដើម្បីជាទុនក្នុងការបំពេញការងារជាតំណាងពាណិជ្ជកម្មប្រចាំតំបន់សេដ្ឋកិច្ចពិសេស នាថ្ងៃអនាគត។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ នាទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគោលនយោបាយយានយន្តអគ្គិសនី (គ.ល.គ.យ.អ )ដើម្បីពិភាក្សាលើការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ក្រោមអធិបតីភាព ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
News(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម កៅ សុវណ្ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ក្រុមហ៊ុន សហគ្រាស សហគមន៍ សមាគម ផលិតករ និងអាជីវករ ក្នុងខេត្តកំពង់ស្ពឺ។