News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការបណ្តាក់ទុនរួមគ្នា និងច្បាប់ស្តីពីការប្រកួតប្រជែង” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ និងវិទ្យាស្ថានខេមអេដ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តមប្រតិភូអគ្គនាយក លោកអគ្គនាយករង សាស្រ្តាចារ្យនៅសាលាច្បាប់ Cornell Law School,USA លោកបណ្ឌិតប្រធានក្រុមប្រឹក្សានៃវិទ្យាស្ថានខេមអេដ និងមន្ត្រីក្រោមឱវាទក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមន្ត្រីជំនាញនៃនាយកដ្ឋាននីតិកម្មនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពី ប្រៃសណីយ៍ ដឹកនាំដោយ ឯកឧត្ដម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
News(អង់ការ៉ា,តួកគីយ៉េ)៖ នាថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង លោក Abdurrahman KARABUDAK អគ្គលេខាធិការរងនៃសភាពាណិជ្ជកម្មអង់ការ៉ា (Ankara Chamber of Commerce) និង លោកបណ្ឌិត Ahmet DİNÇER អគ្គលេខាធិការរងនៃសភាឧស្សាហកម្មអង់ការ៉ា (Ankara Chamber of Industry) ព្រមទាំងសហការី។
Newsភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក Benjamin CERLETTI អគ្គនាយកក្រុមហ៊ុន JT International (Cambodia) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
Newsអបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ - ២១ មិថុនា ២០២៥