Newsសេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ «Dili International Expo 2025 (DITE-2025)» ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីក្រុងឌីលី ប្រទេសទីម័រឡេស្តេ
News(ព្រៃវែង)៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារជាមួយមន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តព្រៃវែង ដោយមានការចូលរួមពី លោកស្រី អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប, មន្ត្រីនៃនាយកដ្ឋាននាំចេញ នាំចូល, មន្ត្រីនៃនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម , ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម ,សាខា ក.ប.ប ខេត្ត និងសភាពាណិជ្ជកម្មខេត្ត នៅមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង ជាច្រើនរូប។ កិច្ចប្រជុំនេះ រៀបចំក្នុងគោលបំណង ដើម្បីតាមដានវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តព្រៃវែង ដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងបញ្ហាផ្សេងៗដែលពាក់ព័ន្ធវិស័យពាណិជ្ជកម្មក្នុងខេត្តព្រៃវែង៕
News(សៀមរាប)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារបុរីអង្គរ រីសត និងស្ប៉ា ខេត្តសៀមរាប លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយ ”ភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជា៖ ការនាំចេញ និងនវានុវត្តន៍កសិកម្ម” (Provincial Outreach of the EU-Cambodia Business Partnership: Agri-Innovation Lab and Export Lab) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោក Till Ahnert នាយកគម្រោង EU-German GATE អង្គភាព GIZ, លោក-លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងគម្រោង EU-German GATE តំណាងគម្រោង EU-German CAPSAFE តំណាងរបស់សមាគម សហព័ន្ធ សភាពាណិជ្ជកម្ម ក្រុមហ៊ុន អាជីរករ និងសហគ្រាសជាច្រើនរូបផងដែរ។
News(មូស្គូ, សហព័ន្ធរុស្ស៊ី) ៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិរុស្ស៊ី លោក ហុង សាមឌី អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានចូលរួមអម ឯកឧត្តម ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ក្នុងព្រឹត្តិការណ៍ពិសេសសម្រាប់ប្រមុខបេសកកម្មការទូត ដែលបានរៀបចំដោយនាយកដ្ឋានពិធីការរដ្ឋនៃក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី ក្រោមប្រធានបទ “ការវិនិយោគនៅប្រទេសរុស្ស៊ី “។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង នាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។