News(ហុងកុង)៖ នារសៀលថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ចម និម្មល រដ្ឋមន្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមវេទិកាសកលស្តីពីសន្ធានកម្មអន្តរជាតិ។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងក្នុងការបង្កើតឱកាសដើម្បីឱ្យមានការជជែកពិភាក្សា និងចែករំលែកបទពិសោធន៍ពីអ្នកជំនាញអន្តរជាតិ ពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិសេសតាមរយៈយន្តការសន្ធានកម្ម។
News(ហុងកុង)៖ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ចម និម្មល រដ្ឋមន្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម ដែលមានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូតំណាងប្រទេសប្រមាណ ៦០ និងតំណាងអង្គការអន្ដរជាតិប្រមាណ ២០ ស្ថាប័ន។ នាឱកាសនោះ ព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រទេសចំនួន ៣២ ផ្សេងទៀតបានចុះហត្ថលេខាលើអនុសញ្ញានេះ។

News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយក្រុមការងារទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា ដែលដឹកនាំដោយ លោក ហ្វ្រាង យ៉ាត់ខឺ ប្រធានក្រុមការងារអាស៊ាន (Mr. Frank Jattke) លើកិច្ចសហប្រតិបត្តិការភាពជាដៃគូក្នុងវិស័យពាណិជ្ជកម្ម ជាមួយក្រសួងពាណិជ្ជកម្ម។
News(សៀមរាប)៖ នាថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានដឹកនាំកិច្ចប្រជុំ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រៀបចំនិងចូលរួមកិច្ចប្រជុំ លើកទី១ និងសិក្ខាសាលាស្តីពីម៉ូឌែលច្បាប់នៃឯកសារដែលអាចចរាចតាមប្រព័ន្ធអេឡិកត្រូនិច របស់ក្រុមការងារពាណិជ្ជកម្មនិងវិនិយោគ នៃក្របខ័ណ្ឌមហាអនុតំបន់មេគង្គ។