News(ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅ Factory Phnom Penh លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រិនស្រ្តី (AWE) BizFest” ដែលរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ លោកស្រីភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ បានចូលរួមវេទិកាតុមូលនាយកប្រតិបត្តិកាណាដា-កម្ពុជា ដែលរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន និងក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ក្រោមអធិបតិភាព ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.)។
News(បាងកក, ថៃ)៖ ក្រសួងពាណិជ្ជកម្ម បានដឹកនាំនិងសម្របសម្រួលក្រុមហ៊ុនកម្ពុជាចំនួន ៩ក្រុមហ៊ុន ចូលរួមពិព័រណ៍ "THAIFEX-Anuga Asia 2025" នៅទីក្រុងបាងកក ប្រទេសថៃ ដោយបាននាំយកផលិតផលរបស់កម្ពុជាមកដាក់តាំងបង្ហាញ រួមមាន៖ អង្ករ អង្ករសំរូប គ្រាប់ស្វាយចន្ទីគ្រប់រសជាតិ ម្រេចកំពត ដំណាប់ស្វាយ និងម្នាស់សម្ងួត ដំណាប់ផ្លែឈើ នំស្រួយធ្វើពីស្រូវសាលី និងគ្រឿងទេស ដែលមានចំនួនសរុប ២៨ប្រភេទ។ គួរបញ្ជាក់ជូនផងដែរថា ពិព័រណ៍ THAIFEX-Anuga Asia 2025 ប្រព្រឹត្តទៅពីថ្ងៃទី២៧-៣១ ខែឧសភា ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ម្ហូបអាហារ និងភេសជ្ជៈ ដែលមានអ្នកតាំងពិព័រណ៍ប្រមាណ ៣,០០០នាក់ មកពី ៥០ប្រទេស និងមានអ្នកទស្សនាចន្លោះពី ៨០,០០០នាក់ ទៅ ១០០,០០០នាក់ ជារៀងរាល់ឆ្នាំ ដោយផ្តោតទៅលើការស្វែងរកដៃគូពាណិជ្ជកម្មតាមរយៈ B2B ដោយគ្មានការធ្វើពាណិជ្ជកម្មលក់ដូរនោះទេ។ ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្ម មានជំនឿយ៉ាងមុតមាំថា ក្រុមហ៊ុនកម្ពុជាក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ នឹងមានឱកាសបង្កើតបណ្តាញអាជីវកម្ម ស្វែងរកដៃគូពាណិជ្ជកម្ម ធ្វើការផ្លាស់ប្តូរធុរកិច្ច និងពង្រីកបណ្តាញទីផ្សារក្នុងតំបន់ និងពិភពលោក៕
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូនៃ Guangxi International Business Vocational College (GIBVC) ដឹកនាំដោយ លោកស្រី Zhao Diqiong អនុប្រធាន GIBVC ដោយមានការអញ្ជើញចូលរួមមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម (TTRI) និងនាយកដ្ឋានកិច្ចការបុគ្គលិកជាច្រើនរូប។
News(បាងកក, ថៃ)៖ នាថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូប្រតិភូបំពេញទស្សនកិច្ចស្តីពី ការធ្វើអាជីវកម្មក្នុងផ្សារ THAIDET (ថៃដេត) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម មន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ និងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃក្រសួងពាណិជ្ជកម្មកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុនភីធីធី (ខេមបូឌា) ដើម្បីជួបពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត Korngkamol Laung IEM គណៈកម្មការជ្រើសរើសផលិតផលក្នុងផ្សារថៃដេតរបស់ក្រុមហ៊ុនភីធីធី ប្រទេសថៃ និងក្រុមការងារក្រុមហ៊ុនភីធីធីប្រទេសថៃ ជាច្រើនរូប។