ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3800
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឡាវ
(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» ដែលមានការអញ្ជើញចូលរួមពីបណ្តាប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសអាស៊ាន ក្រោមកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពី ឯកឧត្តម Thongloun Sisoulith ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
Newsឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) អំពីនីតិវិធីនាំចេញផលិតផលកសិផលកម្ពុជា ឆ្លងកាត់ប្រទេសថៃទៅកាន់ប្រទេសទី៣ និងការទទួលស្គាល់វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ (SPS) ដោយមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម ឯកឧត្តមអគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស មន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងគណៈប្រតិភូរបស់FASMEC ជាច្រើនរូប
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) អំពីនីតិវិធីនាំចេញផលិតផលកសិផលកម្ពុជា ឆ្លងកាត់ប្រទេសថៃទៅកាន់ប្រទេសទី៣ និងការទទួលស្គាល់វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ (SPS) ដោយមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម ឯកឧត្តមអគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស មន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងគណៈប្រតិភូរបស់FASMEC ជាច្រើនរូប។
Newsឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំ និងទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ដែលដឹកនាំដោយលោកជំទាវ ឧកញ៉ាកែវ មុំ
(ភ្នំពេញ) ៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំ និងទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ដែលដឹកនាំដោយលោកជំទាវ ឧកញ៉ាកែវ មុំ។
Newsឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយគណប្រតិភូក្រុមហ៊ុន iBlooming
(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណប្រតិភូក្រុមហ៊ុន iBlooming ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងមន្រ្តីជំនាញមកពីនាយកដ្ឋានពាក់ព័ន្ធ ជាច្រើនរូប។
Newsឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «អត្ថប្រយោជន៍ពីការចូលរួមពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» ដោយមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក-លោកស្រីប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម រួមទាំងលោក-លោកស្រីជាប្រធានសមាគម-សហព័ន្ធ និងលោក-លោកស្រីជាប្រធានក្រុមហ៊ុន/សហគ្រាសវិស័យឯកជនជាច្រើនរូប
(ភ្នំពេញ)នាព្រឹកថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «អត្ថប្រយោជន៍ពីការចូលរួមពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» ដោយមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក-លោកស្រីប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម រួមទាំងលោក-លោកស្រីជាប្រធានសមាគម-សហព័ន្ធ និងលោក-លោកស្រីជាប្រធានក្រុមហ៊ុន/សហគ្រាសវិស័យឯកជនជាច្រើនរូប។ កិច្ចប្រជុំខាងលើ ក្នុងគោលបំណងផ្សព្វផ្សាយពី «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ដោយគ្រោងរៀបចំឡើងចំនួន២៥០-៣០០ស្តង់ រួមមានស្តង់រួមរបស់ក្រសួងពាណិជ្ជកម្ម ស្តង់របស់មន្ទីររាជធានី-ខេត្ត ស្តង់របស់ស្ថានទូតបណ្តាប្រទេសនានា ស្តង់របស់សមាគម-សហព័ន្ធ និងស្តង់របស់ក្រុមហ៊ុនវិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក។ ជាមួយគ្នានេះផងដែរ ពិព័រណ៍ខាងលើក៏គ្រោងរៀបចំកម្មវិធី និងព្រឹត្តិការណ៍អមមួយចំនួនដូចជា៖ វេទិកាពាណិជ្ជកម្មឌីជីថល វេទិកាកិច្ចសហប្រតិបត្តិការឧស្សាហកម្មកម្ពុជា-កូរ៉េ ការធ្វើបទបង្ហាញស្តីពីការត្រៀមខ្លួនសម្រាប់ការនាំចេញ និងការតាំងបង្ហាញផលិតផលឧស្សាហកម្ម ពិធីប្រគល់ពានរង្វាន់ពាណិជ្ជកម្មអេឡិចត្រូនិច និងការប្រគុំតន្រ្តីជាដើម៕



