News(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា (SEOM Lead for Cambodia) បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន ត្រៀមសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Akira Sasaki នាយកគ្រប់គ្រងនៃក្រុមហ៊ុន Inoue Calcium Corporation (ICC) ដែលមានមូលដ្ឋាននៅក្រុងKochi ប្រទេសជប៉ុន និង លោកស្រី មុត ចរិយា អគ្គនាយិកាក្រុមហ៊ុន ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង (HCST) ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមន្ត្រីបច្ចេកទេសជាច្រើនរូប។
News(ម៉ានីល, ហ្វីលីពីន)៖ នាថ្ងៃទី២២-២៤ ខែឧសភា ឆ្នាំ២០២៥ លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រចាំសាធារណរដ្ឋហ្វីលីពីន បានសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន ចូលរួមពិធីតាំងពិព័រណ៍ International Food Exhibition (IFEX) នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ទីក្រុងប៉ាសៃ ប្រទេសហ្វីលីពីន។ ក្នុងឱកាសនោះ លោកស្រីអនុព័ន្ធពាណិជ្ជកម្ម បានរៀបចំតាំងបង្ហាញនូវផលិតផលសក្តានុពលសំខាន់ៗរបស់កម្ពុជា ដូចជា៖ អង្ករ ម្រេចកំពត ដំណាប់ស្វាយក្រៀម ដំណាប់មៀនក្រៀម គ្រាប់ស្វាយចន្ទី ស្ករត្នោតកំពង់ស្ពឺ ក្រមាខ្មែរ ផ្ទាំងគំនូ ចម្លាក់ខ្មែរ និងវត្ថុអនុស្សាវរីយ៍មួយចំនួនទៀត ដែលបង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរ ដើម្បីផ្សព្វផ្សាយដល់អ្នកចូលរួមទស្សនា ឱ្យបានស្គាល់ពីផលិតផលធ្វើនៅកម្ពុជាដែលមានគុណភាពល្អប្រណិត៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានប្រចាំការ ក្រុមការងារអន្តរក្រសួង ស្ថាប័ន សម្រាប់ពិនិត្យ តាមដានវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ (ក.ត.គ.ដ.) បានដឹកនាំកិច្ចប្រជុំបច្ចេកទេសដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្តីព្រាងសូចនាករសំខាន់ៗ ក្រោមក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សម្រាប់ត្រៀមរៀបចំការត្រួតពិនិត្យ និងវាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្ដីពីដំឡូងមី ២០២០-២០២៥ ដោយមានការចូលរួមផ្ទាល់ពី ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងមន្រ្ដី បច្ចេកទេស ព្រមទាំង ឯកឧត្ដម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្ដមអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម លោក លោកស្រី ប្រធាននាយកដ្ឋាន និងមន្ត្រីនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មផងដែរ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្តីព្រាងសូចនាករសំខាន់ៗ ក្រោមក្របខណ្ឌរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងដើម្បីពិនិត្យ ផ្ដល់យោបល់ និងពិភាក្សាលើយន្តការក្នុងការជំរុញអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា៕
News(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែឧសភា ឆ្នាំ២០២៥ លោក រ៉េម ញ៉ាញ់ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណឥណ្ឌូណេស៊ី បានចូលរួមកិច្ចប្រជុំស្តីពី THE FIRST INFORMATION COFFEE MORNING FOR 2025 BAZAAR នៅ WIC Clubhouse ដើម្បីពិភាក្សា និងត្រៀមរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ 56th Annual Charity Bazzar of the Women’s International Club Jakarta ដែលប្រព្រឹត្តទៅនាថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ --- (Jakarta, Indonesia): On the morning of Thursday, 22 May 2025, Mr. REM Nhanh, Commercial Attaché at the Cambodian Embassy in Indonesia, attended the meeting on THE FIRST INFORMATION COFFEE MORNING FOR 2025 BAZAAR at the WIC Clubhouse to discuss and organize the 56th Annual Charity Bazzar of the Women’s International Club Jakarta, which will take place on November 18-19, 2025.