News(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នារសៀលថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម Tengku Zafrul Tengku Abdul Aziz រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពី Global Power Hour: Women Pioneering Change Across Continents នៃកម្មវិធី ASEAN Women Economic Summit នៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី ដែលបានរៀបចំឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥។
News(តូក្យូ, ជប៉ុន)៖ នាថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២៥ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមជាវាគ្មិនក្នុងកម្មវិធីសិក្ខាសាលាវិនិយោគ ដែលរៀបចំឡើងដោយវិទ្យាស្ថាន JMFI (Japan Material Flow Institute) ក្នុងអំឡុងព្រឹត្តិការណ៍ពិព័រណ៍ “Asia Seamless Logistics Forum 2025” ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល Tokyo Ryutsu Center ទីក្រុងតូក្យូ ដោយមានក្រុមហ៊ុនចូលរួមចំនួន ៨ប្រទេស។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី “CAEXPO Global Roadshow” លើកទី២២ នៅសណ្ឋាគារ Oakwood Premier រាជធានីភ្នំពេញ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សួន សុផល អគ្គលេខាធិការរង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ប្រតិភូលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ព្រមទាំងតំណាងរបស់សមាគម សហព័ន្ធ សភាពាណិជ្ជកម្ម ក្រុមហ៊ុន អាជីរករ និងសហគ្រាសជាច្រើនផងដែរ។
News(ទីក្រុងគូឡាឡាំពួ, ម៉ាឡេស៊ី)៖ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម Tengku Zafrul Tengku Abdul Aziz រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី ដែលជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
News(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នាថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ ២០២៥ លោក រ៉េម ញ៉ាញ់ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណឥណ្ឌូណេស៊ីបានចូលរួមសិក្ខាសាលាស្តីពី The Southeast Asia Museum Collaboration Conference នៅ International Museum of Indonesia Auditorium។