News(ភ្នំពេញ)៖ នាល្ងាចថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី (Hyatt Regency) ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Dominic Jacques អនុប្រធានធនាគារជាតិនៃកាណាដា និងជាតំណាងក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញវិស័យធុរកិច្ចកម្ពុជា-កាណាដា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការផ្គូផ្គងធុរកិច្ច និងការបង្កើតមជ្ឈមមណ្ឌលពាណិជ្ជកម្មឯកជននៅកាណាដា។ ឆ្លៀតក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការសម្របសម្រួល និងបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឱ្យវិនិយោគគិនកាណាដា បន្តមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដោយកម្ពុជាជាទីតាំងសក្តានុពលមួយ សម្រាប់ការពង្រីកបណ្តាញធុរកិច្ចក្នុងតំបន់។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ឡាយ សុខសៅគន្ធា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជាស៊េរីស្តីពី ភស្តុភារពាណិជ្ជកម្ម៖ “ហិរញ្ញវត្ថុពាណិជ្ជកម្ម លក្ខខណ្ឌស្តង់ដាពាណិជ្ជកម្មអន្តរជាតិ ឯកសារបញ្ជូនទំនិញ ការដឹកជញ្ជូនបញ្ចូលគ្នា និងពហុមធ្យោបាយដឹកជញ្ជូន” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ និងសមាគមភស្តុភារកម្មកម្ពុជា។
News(ម៉ានីល, ហ្វីលីពីន)៖ នាថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានចូលរួមវេទិកា Doing Business with the Philippines ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មឌូបៃ សហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន និងក្រុមប្រឹក្សាភិបាលវិនិយោគនៃក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន នៅសណ្ឌាគារសាងហ្គីឡាដឹកហ្វតម៉ានីល ទីក្រុងតាហ្គិក ប្រទេសហ្វីលីពីន។ ក្នុងឱកាសនេះ សភាពាណិជ្ជកម្មឌូបៃ និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតភាពជាដៃគូសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ តាមរយៈបេសកកម្មពាណិជ្ជកម្ម និងការផ្គូផ្គងអាជីវកម្មវាងប្រទេសទាំងពីរ ផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយកជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួង តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារនៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។
News(សេអ៊ូល, កូរ៉េ)៖ នាថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចូលរួមកម្មវិធីពិធីបុណ្យមិត្តភាពទីក្រុងសេអ៊ូល (Seoul Friendship Festival) ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៤ និងទី២៥ ខែឧសភា ឆ្នាំ២០២៥ រៀបចំដោយសាលាក្រុងសេអ៊ូល the Seoul Metropolitan Government (SMG) សហការជាមួយសា្ថនទូតនានាប្រចាំនៅសាធារណរដ្ឋកូរ៉េ។